ផ្លូវដែលរងគ្រោះនិងខូចខាតដោយជំនន់ទឹកភ្លៀងប្រវែងជាង១២.៥០០ម,នៅ៤ស្រុក ក្រុងនៅបន្ទាយមានជ័យ

0

អត្ថបទដោយ ឃិន គន្ធាប

ន្ទាយមានជ័យ៖ផ្លូវដែលរងគ្រោះនិងខូចខាតទឹកជំនន់និងជំនន់ទឹកភ្លៀងប្រវែងជាង១២.៥០០ម មាននៅ៤ស្រុក /ក្រុង ដូចជាស្រុកភ្នំស្រុក ព្រះនេត្រព្រះ ម៉ាឡៃនិងក្រុងប៉ោយប៉ែត នេះបើតាមការបង្ហើបអោយដឹងពីលោកសុក ចាន់ថាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៩ខែកញ្ញា២០២២។

លោកសុក ចាន់ថា ប្រធានមន្ទូីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យអោយដឹងថា:ទិន្នន័យផ្លូវដែលរងគ្រោះនិងខូចខាតជំនន់ទឹកភ្លៀងនិងទឹកជំនន់ទន្លេមេគង្គមកទល់ពេលនេះ មានប្រវែងជាង១២.៥៥០ម ។គឺផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការនិងដឹកជញ្ជូន មានចំណុចកំណាត់ផ្លូវជាតិលេខ៥៩ ,លេខ៥៨ប្រភេទAC នៅភូមិកូបធំសង្កាត់និមិត្តក្រុងប៉ោយប៉ែត ។និងនៅភូមិអូរអំពិល ភូមិបន្ទាយទី២ឃុំទួលពង្រស្រុកម៉ាឡៃ ។ចំណុចកំណាត់ផ្លូវខេត្តលេខ២៦៨A នៅភូមិព្រៃមាន់ឃុំរហាលស្រុកព្រះនេត្រព្រះ ។
និងចំណុចកំណាត់ផ្លូវខេត្តលេខ២៦៨A នេះដែរនៅភូមិគោករំចេក ភូមិគោកក្រោល ភូមិមាត់ស្រះ នៃឃុំស្រះជីក និងនៅភូមិប៉ោយស្នួលឃុំប៉ោយចារ ។

លោកសុក ចាន់ថា បន្តថា : មកទល់ពេលនេះ ចំណុចខ្លះទឹកបានស្រក ប៉ុន្តែកន្លែងខ្លះទឹកមិនទាន់ស្រកនៅឡើយ ។
ហើយក៏មកនទាន់បើកអោយរថយន្តធុនធំគ្រប់ប្រភេទឆ្លងកាត់នៅឡើយ ។ហើយផលប៉ះពាល់ និងខូចខាតនឹងត្រូវវាយតម្លៃនិងស្នើគម្រោងជួសជុលនៅពេលក្រោយ ៕