កម្មកររោងចក្រជាង ៤០នាក់ រងរបួសធ្ងន់ស្រាល ក្នុងករណីរថយន្តដឹកកម្មករពីរគ្រឿងបុកគ្នានៅមុខផ្សារសំរោងយោង

0

ខេត្តតាកែវ៖ យ៉ាងហោចណាស់កម្មករកម្មការនី ៤២នាក់ បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត ២គ្រឿង ជារថយន្តដឹកកម្មករកម្មការីរោងចក្រ នៅចំណុចផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នៅព្រឹកនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យកម្មការិនីចំនួន ៤២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងនោះមានស្ត្រី ២នាក់មានផ្ទៃពោះ និងម្នាក់ទៀត បានប៉ះទង្គិចក្បាល ត្រូវបានក្រុមគ្រូពេទ្យស្រុកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តតាកែវ។

ចំពោះមូលហេតុដែលបណ្ដាលឲ្យកើតមានករណីនេះ នៅមិនទាន់បញ្ជាក់បាននៅឡើយទេ៕