បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែកញ្ញា និងដាក់ចេញទិសដៅអនុវត្តបន្ត

0

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែកញ្ញា និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តប្រចាំខែតុលាឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា  ឆ្នាំ២០២២ ។លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែកញ្ញា ឆ្នាំ២០២២ ដែលអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តសម្រេចបាន ពិសេសក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងបានជួយសង្គ្រោះ ព្រមទាំងបានជួយឧបត្ថម្ភស្បៀងអាហារ ជូនប្រជាពលរដ្ឋ  ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលបង្កឲ្យមានការលិចលង់ផលដំណាំនិងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរនិងវាយតំម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងក្នុងការបំពេញភារ កិច្ច របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព នឹងបណ្ដាការិយាល័យ ស្ថាប័នពាក់ព័ន្ធ ព្រមទាំង យោធិនទាំងអស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមភារកិច្ចរៀងៗខ្លួន ដែលបានប្រគល់និងទទួលបានជោគ ជ័យគួរជាទីមោទនៈ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ ទី ១៖  ត្រូវ រៀបចំក្រុមការងារ ដើម្បីជួយសហការជាមួយវេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យ  កងទ័ពស្ម័គ្រចិត្តវៀតណាម នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមីញ ដើម្បីព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជននិងប្រជាពលរដ្ឋចំនួន៤០០នាក់ នៅពេលដ៏ខ្លីខាងមុខ។  ទីពី៖សហការជាមួយជំនាញស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ដើម្បីការពារសន្តិសុខសុវត្ថិភាពនិងជាកម្លាំងអន្តរាគមន៍ក្នុងឱកាសប្រណាំងទូកនៅខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩និងទី១០ ខែតុលា ឆ្នាំ២០២២  ខាងមុខនេះ ។ និងទី៣៖កងកម្លាំងទាំងអស់ត្រូវចូលផ្សព្វផ្សាយក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋាននានា ពិសេសសហការផ្សព្វផ្សាយនិងផ្តល់ព័ត៌មានក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់  មិនឲ្យកើតមានឡើងនៅតាមមូលដ្ឋាននីមួយៗឡើយ។ដោយ វង្ស សុខស៊ុនហាក់