អង្គការ ហា ឆាន់ខាំ ប្រទេសកូរ៉េខាងត្បូង ផ្តល់អំណោយដល់យុវជនកំពុងបន្សាបគ្រឿងញៀន នូវមណ្ឌលជីវិតថ្មីភ្នំបាក់

0

អត្ថបទដោយឃិន គន្ធា
បន្ទាយមានជ័យ៖ដោយក្ដីអាណិតស្រឡាញ់ រវាងប្រជាជនកូរ៉េខាងត្បូងមកលើប្រជាជនខ្មែរយើង ដែលមានប្អូនៗយុវជនយុវនារីសរុបចំនួន ៧១៥នាក់ ស្រី ៣៥នាក់ កំពកំពុងស្ថិតនៅមជ្ឈមណ្ឌង ស្ដាយុវនិតិសម្បទាហៅថា បន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាកក្រុងសិរីសោភ័ណ នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ អង្គការ ហា ឆាន់ខាំ ប្រទេសកូរ៉េខាងត្បូង អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ ជ័យ ណារី បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយប្អូនៗក្មួយៗ ដែលជាជនរងគ្រោះកំពុងបន្សាបគ្រឿងញៀននៅមណ្ឌលជីវិតថ្មីភ្នំបាកនេះ ហើយក៏បាននាំយកនូវអំណោយមកផ្ដល់ជូនរួមមានអង្ករចំនួន ២តោន ទឹកសុទ្ធ ៨០យួរ បាយនិងម្ហូបចំនួន ៨០០ប្រអប់និងឃីតមួយចំនួន។
គួរបញ្ជាក់ថា អង្គការ ហា ឆាន់ខាំ របស់កូរ៉េនេះតែងតែជួយដល់មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ជាហូរហែរយៈកន្លងមក រួមមានការជួយឧបត្ថម្ភ ម្ហូបអាហារ នំចំណីផ្សេងៗ ជួយរៀបចំកន្លែង សម្អាតអនាម័យ ហើយនាពេលឆាប់ៗនេះគ្រោងនឹងជួយក្រាលការូ អគារព្រមទាំងសន្យាផ្តល់ម៉ាស៊ីនកុំព្យូទ័រមួយចំនួនដល់មណ្ឌល់ផងដែរ ។
លោក គឹម ជុងអ៊ុក ប្រធានអង្គការ ហា ឆានខាំ បានមានប្រសាសន៍ អាណិតស្រឡាញ់ចំពោះប្អូនៗទាំងអស់ដែលកំពុងបន្សាបគ្រឿងញៀន ទៅតាមបែបនៃការហាត់ប្រាណ និងតាមបែបបច្ចេកទេសអ្នកគ្រប់គ្រង ហើយយើងទាំងអស់គ្នា បានចាត់ទុកថាប្អូនៗក្មួយៗ ទាំងអស់គ្នានេះជាជនរងគ្រោះ ព្រោះថាគ្រឿងញៀនវាបានបំផ្លាញ សុខភាព បំផ្លាញប្រព័ន្ធសរសៃប្រសាទ សរុបឱ្យខ្លីមកគឺបំផ្លាញអនាគតតយើងតែម្តង ។
លោក គឹម ជុងអ៊ុក បន្តថា នាពេលបច្ចុប្បន្ននេះសូមប្អូនៗក្មួយៗ កុំអាលអស់សង្ឃឹមនៅលើវាសនារបស់ខ្លួនអាចកែបានមិនទាន់ហួសពេលនោះឡើយ បើសិនជាប្អូនៗប្រឹងប្រែងហាត់ប្រាណ លត់ដំខ្លួនធ្វើទៅតាមបញ្ជារបស់អស់លោកលោកស្រីអ្នកគ្រប់គ្រងនៅមណ្ឌលនេះ ហើយសង្ឃឹមជឿជាក់ថាពេលប្អូនៗត្រឡប់ទៅផ្ទះសំបែងវិញ និងកែខ្លួនទៅជាមនុស្សល្អ កូនល្អ ប្ដេជ្ញាមិនសេពគ្រឿងញៀនបន្តទៀត ត្រូវខិតខំប្រឹងប្រែងជួយកិច្ចការឪពុកម្ដាយនិងសង្គមជាតិទាំងមូល។
ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានសំដែងនូវការកោតសរសើរនិងអរគុណដោយស្មោះចំពោះ លោកគឹម ជុងអ៊ុក និងលោកស្រីដែលជាប្រធានអង្គការ ហា ឆាន់ខាំ ដែលរយៈកន្លងមកក៏ដូចជាពេលនេះ បានផ្ដល់ជាអំណោយមនុស្សធម៌ជាច្រើនលើកដែលសរុបជាថវិកា រាប់សិបម៉ឺនដុល្លារសហរដ្ឋអាមេរិច ដោយសក្ខីភាព សរបញ្ជាក់ ពីរទឹកចិត្តអាណិតស្រឡាញ់ជ្រះថ្លានិងជួយដល់ប្អូនៗប្រុសស្រីដែលកំពុងរងគ្រោះជួបការលំបាកនោះ។
ជាចុងក្រោយឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើដល់ប្អូនៗទាំងអស់ ត្រូវខិតខំហាត់ប្រាណលត់ដំខ្លួនឲ្យបានជាប្រចាំ ហើយពេលបានត្រឡប់ទៅគេហដ្ឋានវិញ ត្រូវស្ដាប់តាមការណែនាំពីឪពុកម្ដាយព្រោះថាក្មួយៗ នៅវ័យក្មេង អនាគតវែងឆ្ងាយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ៕