ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែនវ៉ូយមេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានអញ្ជើញបំពាក់ឋានន្តរសក្តិកិច្ចបច្ឆាមរណៈដល់វីរៈកងទ័ពចំនួន ២ នាក់ ដែលបានសង្រ្គោះក្មេងបណ្តាលឲ្យទឹកគួចស្លាប់បាត់បង់ជីវិតយ៉ាងអាណោអាធម៌

0

ឧត្តរមានជ័យ.បំពាក់ឋានន្តរសក្តិកិច្ចបច្ឆាមរណ:ដល់វរ:កងទ័ពចំនួន២នាក់ដែលបានសង្គ្រោះក្មេងប្រុស២នាក់ឲ្យរួចផុតពីសេចក្តីស្លាប់ហើយបែតជាត្រូវបានបាត់បង់ជីវិតយោធិនទាំងនាក់វិញនោះ។នាសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ បានអញ្ជើញបំពាក់ឋានន្តរសក្តិកិច្ចបច្ឆាមរណៈជូនវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និង ប្រជាជននៅក្នុងមូលដ្ធាន ។

ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្តមប៉ែនវ៉ូយបានមានប្រសាសន៏ថា ដោយយោងតាមអនុសាសន៍ណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានសម្រេចឲ្យអគ្គបញ្ជាការតម្លើងឋានន្តរសក្តិថ្នាក់ អនុសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈជូនវីរៈកងទ័ពទាំង ២ នាក់ ក្នុងនោះមាន:
១/អនុសេនីយ៍ឯក ឈន ស៊ីដេត អាយុ ៣៩ ឆ្នាំ សពបានប្រារព្ធធ្វើបុណ្យនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
២/ អនុសេនីយ៍ឯក វ៉ាន់ ថុល អាយុ ២៣ ឆ្នាំ សពបានប្រារព្ធធ្វើបុណ្យនៅភូមិដីបាក់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឆ្លៀតនៅក្នុងឪកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ែនវ៉ូយមេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ព្រមទាំង នាយ ពលទាហាន ទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទជូនចំពោះគ្រួសារសពវីរៈយុទ្ធជនទាំង ២ ។ ទោះជារូបលោកទាំង ២ លាចាកលោកទៅហើយក្តី យើងទាំងអស់គ្នានៅតែចងចាំនូវវីរៈភាពដ៏អង់អាចក្លាហាន និង ស្នាដៃជាច្រើនដែលមិនអាចបំភ្លេចបានឡើយ ។

សូមជម្រាបថា ចំពោះអំណោយសប្បុរសជនដែលបានចូលរួមដល់ក្រុមគ្រួសារសពយោធិនទាំង២រូបទឹកប្រាក់៣៧៨០០០០រៀលក្នុង១សពទទួលបានថវិការ១៨៩០០០០រៀលនាព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០២២រួមមានថវិការរបស់លោកឧកញ៉ាឃុនទីនិងលោឧញ៉ាឃុនសេងផេងជូនដល់សពទាំងចំនួន2000$ក្នុង១សពទទួលបាន1000$បូករួមថវិការអ្នកនៅអាមេរិក120$ផងដែរ។បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៏ត្រីនាក់វង្សមេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២បានឲ្យដឹងនៅល្ងាចថ្ងៃទី០៣ខែតុលាឆ្នាំ២០២២នេះថា នៅក្នុងកម្មវិធីបុណ្យសពយោធិនទាំង២នាក់គឺបារព្វធ្វើរហូតដល់បញ្ចប់នៅថ្ងៃទី០៧ខែតុលាឆ្នាំ២០២២ខាងមុខនេះ។(ដោយ:ចាន់ ធិ