ភ្ញាក់ផ្អើល ពេលដឹងថា មានជនជាតិរុស្សីម្នាក់ ដេកស្លាប់ក្នុងផ្ទះសំណាក់

0

ខេត្តបាត់ដំបង ÷ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងផ្ទះសំណាក់មួយកន្លែងកណ្តាលក្រុងបាត់ដំបង បន្ទាប់ពីអ្នករៀបចំបន្ទប់បានដើរកាត់មុខបន្ទប់មួយ ហើយធំក្លិនស្អុយឆួលចេញមកក្រៅ ហើយក៏រាយការណ៍ទៅសមត្ថកិច្ចទើបដឹងថាមានៃមនុស្សដេកស្លាប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្នុងផ្ទះសំណាក់មួយកន្លែងយីហោ យូចាន់ទី នៅជាន់ទី២ បន្ទប់លេខ១០ ស្ថិតនៅក្នុងបរិវេណចំណតរថយន្តផ្សារបឹងឈូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមការអះអាងពីបុគ្គលិកនៅក្នុងផ្ទះសំណាក់នេះបានបញ្ជាក់ថា ភ្ញៀវដែលស្លាប់ក្នុងបន្ទប់ខាងលើ គឺគាត់ជួលបន្ទប់ជាខែ ដូច្នេះមិនមានអ្នកណាម្នាក់ហ៊ានចូលទៅសម្អាតបន្ទប់ដោយគ្មានការអនុញ្ញាតពីម្ចាស់បន្ទប់នោះឡើយ ប៉ុន្តែនៅមុនពេលកើតហេតុ  គឺមានក្លិនស្អុយចេញមកក្រៅ ដោយមានការសង្ស័យទើបម្ចាស់ផ្ទះសំណាក់សម្រេចបើកសោរបន្ទប់ដើម្បីពិនិត្យ បន្ទប់ពីបានគោះទ្វារហៅជាច្រើនដងតែមិនមានអ្នកណាឆ្លើយ។
ក្រោយពីសមត្ថកិច្ចជំនាញបានចុះពិនិត្យគឺសង្គេតឃើញថា ជនរងគ្រោះស្លាប់ក្នុងសភាពអាក្រាតកាយ និងហើយខ្លាំង ដោយនៅត្រចៀកម្ខាងមានដាក់កាសស្តាប់ផង និងមានឈ្មោះ SAMARDAKOV KIRILL ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិរុស្សី ស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះសំណាក់ យូចាន់ទី កាន់លិខិតឆ្លងដែនលេខ 725378101 ។
ក្នុងការចូលរួមពិនិត្យពីសំណាក់ក្រុមគ្រូពេទ្យ លោកព្រះរាជអាជ្ញារង ដួង សារ៉ន និងកម្លាំងការិយាល័យ បច្ចេកទេស កោសល្យវិច្ច័យ គឺបានធ្វើការសន្និដ្ឋានរួមគ្នាទៅលើរោគសញ្ញា គឺជនរងគ្រោះស្លាប់ដោយជម្ងឺផ្ទាល់ខ្លួន (គាំងបេះដូង) ដោយមិនមានស្លាកស្នាមណាមួយនៅលើរាងកាយនោះឡើយ ហើយបច្ចុប្បន្នសព ត្រូវបានបញ្ជូនទៅតម្កល់នៅក្នុងមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត រាជធានីភ្នំពេញ ៕ អត្ថបទ: ព្រាប.ស