អភិបាលស្រុកស្ទោង ចុះសួរសុខទុក្ខ និងចែកចំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន១៧គ្រួសារដែលរងគ្រោះដោយទឹកជំនន់

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៤ ខែតុលាឆ្នាំ២០២២ លោកសាយ គឹមឡម អភិបាលស្រុក ជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងរងគ្រោះដោយទឹកជំនន់នៅឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះលោកអភិបាលស្រុកស្ទោងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ។
លើសពីនេះលោក សាយ គឹមឡម ក៏បានណែនាំដល់រដ្ឋបាលឃុំព្រះដំរី ត្រូវធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងឃុំឱ្យបានជាក់ស្ដែង ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ម្យ៉ាងទៀតលោកបានណែនាំដល់រដ្ឋបាលឃុំព្រះដំរី ត្រូវចេះកៀរគរមូលធិនិនៅក្នុងមូលដ្ឋាន ក៏ដូចជាពីសប្បុរសជនជិតឆ្ងាយក្នុងការថែទាំជួសជុលហេដ្ឋារចនាសម្ព័ន្ធ ត្រូវខូចខាតដោយសារទឹកជំនន់ឲ្យបាឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក។
ជាចុងបញ្ចប់លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្រប់គ្នា សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងចាប់ផ្ដើមចុះឈ្មោះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខឆាប់ៗនេះ ។
គួរបញ្ជាក់ផងដែរថាបងប្អូនប្រជាពលរដ្ឋទាំង១៧ គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវ ÷អង្ករ០១បេ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ និងទឹកត្រី០១យួរ ៕