ក្រុមសប្បុរសជនវៃក្មេងតំណាងក្រុមហ៊ុនបញ្ចាំHMCនាំយក អំណោយប្រគល់ជូន រដ្ឋបាលក្រុងប៉ោយប៉ែត

0

អត្ថបទដោយ៖ឃិន គន្ធា

បន្ទាយមានជ័យ ៖ស្របពេល អាជ្ញាធរក្រុងប៉ោយប៉ែត កុំតម្រូវការ ស្បៀងអាហារ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ និងពិនិត្យឃើញ ការខិតខំប្រឹងប្រែង នូវ សកម្មភាព ការងារមនុស្សធម៌ របស់ថ្នាក់ដឹកនាំ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្រុងប៉ោយប៉ែត ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ គ្រោះធម្មជាតិ ទឹក ជំនន់ ។

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះ ក្រុម សប្បុរសជន វៃក្មេង តំណាងឱ្យ ក្រុមហ៊ុន បញ្ចាំ អេច អុិន ស៊ី ( H M C ) បាននាំយក អំណោយ របស់ក្រុមហ៊ុន និង អំណោយ សប្បុរសជន ជា ស្បៀងអាហារ គ្រឿងឧបភោគនិងបរិភោគ ប្រគល់ជូនដល់ រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំ របស់ លោក គាត ហ៊ុល ជាគណៈអភិបាលក្រុងប៉ោយប៉ែត ដើម្បីជួយសម្រាលបន្ទុក អាជ្ញាធរ ក្នុងគោលបំណងយកទៅប្រើប្រាស់ការងារមនុស្សធម៌ ក្នុងភូមិសាស្ត្រ នៃក្រុងប៉ោយប៉ែត តាមភាពចាំបាច់ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃ គ្រោះធម្មជាតិ រងគ្រោះ ដោយសារ ទឹក ជំនន់ ។

អំណោយ របស់ក្រុមហ៊ុន បញ្ចាំ អេច អុិន ស៊ី ( H M C ) និង អំណោយ សប្បុរសជន ជាស្បៀងអាហារ គ្រឿងឧបភោគនិងបរិភោគ រួមមាន អង្ករចំនួន១០០០គីឡូក្រាម ( ១តោន ) . ទឹកដបបរិសុទ្ធ ចំនួន៦០យួរ . មីចំនួន៤កេសធំ . និងថវិកា ចំនួន ៣,០០០,០០០ រៀល ។

សូមរំលឹកផងដែលថា នៅរយៈពេលប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពី មានប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំរបស់ លោក គាត ហ៊ុល ជាគណៈអភិបាលក្រុងប៉ោយប៉ែត បានធ្វើការ ចែកជូនស្បៀងអាហារ សង្គ្រោះបឋម ជាច្រើនរយគ្រួសារ ផងដែរ ៕