រដ្ឋបាលខេត្តជម្រុញលើកទឹកចិត្តផលិតកម្ម”ភូមិ១ផលិផល១”ក្នុងសហគមន៍អាជីវករ សិប្បករក្នុងស្រុកអោយកាន់ប្រសើរឡើងនៅបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ និងជំនាញពាណិជ្ជកម្ម ក៏ដូចជំនាញ ក៏ដូចជាដៃគូផ្នែកឯកជនបានជម្រុញលើកទឹកចិត្ផលិតកម្ម”ភូមិ១ផលិផល១”ក្នុងសហគមន៍របស់អាជីវករ សិប្បករក្នុងស្រុកអោយកាន់តែមានបរិមាណ គុណភាពប្រសើរថែមទៀតក្នុងការដណ្តើមទីផ្សារ ។

នេះបើតាម ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចលោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តនិងអាជីវករបានអោយដឹងកាលពីល្ងាចថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២២ ក្នុងពេលធ្វើជាអធិបតីនិងបានចូលរួមកាត់ខ្សែបូសម្ពោធដាក់តាំងពិព័រណ៌ភូមិ១ផលិផល១ (រយ:ពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៥ – ២២ ខែតុលា ឆ្នាំ ២០២២) នៅវេទិកាខេត្តនៃសួនមានជ័យស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យអោយដឹងថា: ការដាក់បង្ហាញឬ ពិព័រណ៍ផលិតកម្ម”ភូមិ១ផលិផល១ ” លើកនេះក៏ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ។ និងចង់បង្ហាញពីសមទ្ធិផលដែលជាស្នាដៃរបស់ខ្មែរផលិតក្នុងស្រុក ដល់ភ្ញៀវ/អតិិជនជាតិ អន្តរជាតិឲ្យបានដឹងហើយក៏ទិញឬចូលចិត្តប្រើប្រាស។ និងក៏ចង់ទាក់ទាញអ្នកវិនិយោគ ក្នុងស្រុកនិងក្រៅស្រុកឲ្យ ងាកមកគាំទ្រនិងប្រើប្រាស់ផលិតផល ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ក៏ដូចជាជួយស្វែងរកទីផ្សារដល់អាជីវករដែលបានផលិតទៀតផង។

លោកបន្តថា : ក្នុងការតាំងបង្ហាញឬពិព័រណ៍នេះមានស្តង់ដាក់លក់ទំនិញចំរុះសរុបមានចំនួន៨៥ស្តង់ ក្នុងនោះមានស្តង់ផលិតក្នុងស្រុកចំនួន១៨ស្តង់របស់អាជីវករក្នុងស្រុកនិង១៦ សិប្បកម្ម ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ទន្ទឹមពលរដ្ឋមួយផ្នែកក្នុងខេត្តបានជួបការលំបាកដោយរងគ្រោះពីទឹកជំនន់នាឆ្នាំ២០២២នេះ ក៏មានពលរដ្ឋមួយផ្នែកធំក្នុងខេត្តបាននឹងកំពុងខិតខំស្តារជីវភាពឡើងវិញក្នុងដំណាក់កាលស្ថានភាពធូរស្រាលនៃការរីករាលដាលជម្ងឺកូវីដ១៩ ។

ឯកឧត្ដម បានបន្តថា : ក៏មានបំណងចង់ឲ្យពលរដ្ឋកម្ពុជានិងជនបរទេសងាកមកចាប់អារម្មណ៍លើផលិតផលរបស់ខ្មែរ។
និងក៏ដូចធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ឲ្យគេបានស្គាល់ពីស្នាដៃរបស់ខ្មែរតាំងពីដូនតានិងដែលផលិតបច្ចុប្បន្ន ។ ពិសេសយើងទាំងអស់គ្នាត្រូវជួយគាំទ្រផលិតផលរបស់យើង ជាជាងគាំទ្រផលិតផលនៅក្រៅស្រុក ដែលជាហេតុនាំឲ្យអាជីវករអ្នកផលិបាក់ទឹកចិត្តក្នុងការផលិត នឹងត្រូវចូលរួមលុបបំបាត់ កាត់បន្ថយការនាំចូលផលិតផលចូលពីបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងខ្លួនយើងទៀតផង ។

ឯកឧត្ដម បន្ថែមទៀតថា កន្លងមករដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាគ្រប់ស្រុកក្រុងតែងតែខិតខំប្រឹងប្រែងដើម្បីប្រមូលផ្តុំរវាងអ្នកផលិតនិងអ្នកទិញឬអ្នកប្រើប្រាស់អោយបានជួបគ្នាអោយបានយល់ដឹងពីតម្រូវការនិមួយៗរៀងៗខ្លួន។
រដ្ឋបាលខេត្តនិងអគ្គលេខាធិដ្ឋានគណ:កម្មាធិការជាតិ ក៏ដូចមន្ទូីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្ម បានជម្រុញចលនាភូមិ១ផលិតផល១ក្នុងស្រុកនិងសហគ្រាស M/SMEs ធ្វើកម្មវិធីវវេទិការផ្គូរផ្គងដែលបានធ្វើអោយជួបគ្នារវាងអ្នកផលិតនិងអ្នកទិញ៕ដោយ៖ ឃិន គន្ធា