ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ពន្ធនាគារ​ខេត្ត​កែប​

​កែប ៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋ លេខាធិការ ក្រសួងមហាផ្ទៃ បាន​អ ញ្ជើ​ញ​ជា អធិបតី​ក្នុង ពិធី​ប្រកាស​ឲ្យចូល​កាន់តំណែង​ជា​ប្រធានព​ន្ធ​នា គារ​ខេត្ត​កែប ដោយ​លោក ត្រូវ​ព្រាប ឌន ចូលកាន់ តំណែង​ជា ប្រធាន​ពន្ធនាគារ​ខេត្ត​កែប​។​
​ក្នុង​ពិធី​ប្រកាស ឲ្យចូល​កាន់តំណែ ង​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប ប្រតិភូ​អមដំណើរ ព្រម​ទាំ ង ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ជុំ​វិ ញ​ខេត្ត ជាច្រើន​នាក់​ទៀត​ផង​ដែរ​។​
​ឯកឧត្តម ប៉ាវ ហម ផាន​មាន​ប្រសា សន៍​លើក​ឡើង​ថា មន្ត្រី​ពន្ធនាគារ​ទាំងអស់ ត្រូវមាន​សាមគ្គីភាព ឯក ភាព​ផ្ទៃក្នុង​ល្អ មាន​ទំនាក់ទំនង​ជា មួយ​អង្គភាព​នានា ជាពិសេ​សស្ថាប័ ន​តុលាការ ត្រូវគោរព តួរ​នាទី​ខ្លួន​ឯ ង មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន ទៅ​គៀបសង្កត់ អ្នកទោស​ឡើយ ហើយ​គ្មាន​ជនណាម្នាក់ យក​អ្នក​ជាប់​ពន្ធនាគារ ចេញ​ជា​ដាច់ខាត បើ​គ្មាន​ការ អនុញ្ញាត លិខិតស្នាម​ត្រឹមត្រូវ​ឡើយ និង មិន​ត្រូវ​យក​អ្នក​ណា​ម្នាក់ ចូល​ពន្ធនាគារ​គ្មាន​លិខិតស្នាម​ចេញពី​អាជ្ញាធរ​តុលាការ​ឡើយ​។​
​ឯកឧត្តម ប៉ាវ ហមផាន បានលើកឡើង​ពី​ការដឹកនាំ របស់លោក ព្រាប ឌន ក ន្ល​ង​មក បំរើ​ការងារ​ជា អនុប្រធាន​ពន្ធនាគារ ខេត្ត​ព្រះសីហនុ​។​
​ឯកឧត្តម ក៏​បាន​ជំរុញ​ឲ្យ លោក ព្រា ប ឌន ត្រូវតែ​ខិតខំ​បន្ត ការងា​រដឹក នាំ​អង្គភាព ឲ្យមាន​ប្រសិទ្ធភាព និង​សម្រេចបាន​ជោគជ័យ ដោយ​អនុវត្ត​ឲ្យបាន​ម៉ត់ច​ត់ នូវ​គោលការណ៍​ច្បា ប់ លិខិតបទដ្ឋាន គតិយុត្ត ជាធរ​មា ន និង​គោលការណ៍ ណែនាំ​របស់​រា ជ​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ត្រូវ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ តាម​បទ​វិន័យ ក្រម សីលធម៌ និង​តួនាទី ភារកិច្ច​នៅក្នុង អង្គភាព ត្រូវ​ពង្រឹង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ដោយ​ធ្វើ​ការពិភាក្សា​ជា​សមូហភាព ឬ​ជា​ក្រុម ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ដែល​កើតមាន ឡើ ង ។​
​ចំពោះ​មន្ត្រី​ខិលខូច មួយចំនួន​តូច​ត្រូវ “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល​” ជាពិសេស ត្រូវ​បន្ត​ក្តាប់​ឲ្យបាន​រាល់​បញ្ហា ប្រឈម កា​រលំ​បា ក និង​រិះរក គ្រប់​មធ្យោបាយ ជួយ​ដោះស្រាយ ឲ្យបាន​ទាន់​ពេលវេលា​ប្រកបដោយ ប្រសិទ្ធភាព​។​
​ឯកឧត្តម ប៉ាវ ហមផាន មាន​ប្រសា សន៍ លើកឡើងថា មន្ត្រី​ពន្ធនាគារ​ទាំងអស់ ត្រូវមាន​សាមគ្គីភាព ឯកភា ព​ផ្ទៃក្នុង​ល្អ មាន​ទំនាក់ទំនង​ជាមួយ​អង្គ​ភាព​នានា ជាពិសេស​ស្ថាប័ន​តុលាការ ត្រូវគោរព​តួរ​នាទី​ខ្លួនឯង មិន​ត្រូវ​យក​តួនាទី របស់ខ្លួន ទៅ​គៀបសង្កត់ អ្នក​ទោសឡើ យ ហើយ​គ្មាន​ជនណាម្នាក់ យក​អ្នក​ជាប់​ពន្ធនាគារ ចេញ​ជា​ដាច់ខាត បើ​គ្មាន​ការអនុញ្ញាត លិខិតស្នាម​ត្រឹមត្រូវ​ឡើយ និង​មិន​ត្រូវ​យក​អ្នក ណា​ម្នាក់ ចូល​ពន្ធនាគារ​គ្មាន​លិខិត ស្នាម​ចេញ ពី​អាជ្ញាធរ តុលាការ​ឡើយ​។​
​ត្រូវ​រក្សា​សុខ​សន្តិភាព សណ្តាប់ធ្នាប់​នៅក្នុង​ពន្ធនាគារ ហើយ​មន្ត្រី​ពន្ធ​នា គារ ត្រូវ​ទប់ស្កាត់ ការ​ជ្រាបចូល​នូវ​អ្វី​ដែល​ហាមឃាត់ ដូច​ជា​របស់​ប៉ះពា ល់​សុខ សុវត្ថិភាព ដល់​អ្នក​ជាប់​ឃុំ ទប់ស្កាត់​គ្រឿងញៀន ទប់ស្កាត់​គ្រឿង​ស្រវឹង ជាដាច់ខាត​។​