រដ្ឋបាលឃុំផាត់សណ្តាយ បាននាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងជនពិការភាពចំនួន១០គ្រួសារ

(កំពង់ធំ)÷ ក្រុមប្រឹក្សាឃុំផាត់សណ្តាយដឹកនាំដោយលោក កែវ សុវណ្ណនី ជំទប់ទី១ និងក្រុមកាងារឃុំ បានយកអំណោយ របស់រដ្ឋបាលឃុំផាត់សណ្តាយ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងជនពិការភាពចំនួន១០គ្រួសារ ស្ថិតនៅក្នុងភូមិចំនួន៣ គឺភូមិនាងសាវ ភូមិកំពង់ចម្លង និងភូមិផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក កែវ សុវណ្ណនី ជំទប់ទី១ បានលើកឡើងថា ការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សម្តេចទាំងពីរតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ណាអត់ស្បៀងនោះឡើយ។ លោក កែវ សុវណ្ណនី បានបន្តទៀតថាក្រោយពីអាជ្ញារតាមភូមិរាយការណ៍ការ ពីការលំបាករបស់បងប្អូន រដ្ឋបាលឃុំក៏បានចុះមកផ្ទាល់ដើម្បីដឹងពីទុក្ខលំបាក និងមានជាអំណោយបន្តិចបន្តួចដើម្បីសម្រួលការលំបាករបស់បងប្អូន ប្រសិនបងប្អូនមានការលំបាកសូមរាយការណ៍មកអាជ្ញាធរភូមិ ឃុំដើម្បីធ្វើការអន្តរាគម ។បន្ថែមពីនេះទៀតលោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញកាត្វកិច្ចជាពលរដ្ឋនៅក្នុងសង្គម ឱ្យបានគ្រប់ៗគ្នា។

លោក កែវ សុវណ្ណនី ជំទប់ទី១ ក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិ/ឃុំ មានការយកចិត្តទុក្ខដាក់ជាមួយនិងប្រជាពលរដ្ឋនៅមូលដ្ឋានដោយចុះជាប់ជាប្រចាំ ដឹងពីសុខទុក្ខ និងរាយការណ៍មករដ្ឋបាលឃុំជាបន្ទាន់ ដើម្បីជួយផ្ដល់ស្បៀងអាហារនិងសម្ភារៈឲ្យបានទាន់ពេលវេលា។

បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជីវភាពខ្វះខាតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ក៍ដូចរដ្ឋបាលឃុំដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ។

គួរបញ្ជាក់ផងដែរថា អំណោយដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង និងជនពិការភាព ចំនួន១០គ្រួសារ ក្នុង០១គ្រួសារទទួលបាន÷ អង្ក២៥ គីឡូក្រាម មី០១កេស ទឹកស៊ីអីវ០១យួរ និងថវិកាចំនួន២ម៉ឺនរៀល