អភិបាលស្រុកស្ទោងបានថ្លែងថាពុទ្ធចក្រ អាណាចក្រជាដៃគូមនុស្សធម៌និងការអភិវឌ្ឍន៍ដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន

0

កំពង់ធំ÷រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការគ្រប់វត្តនៅក្នុងស្រុកស្ទោង  បាននាំយកបច្ច័យចំនួន ១៥.០០០.០០០រៀល មកប្រគេនព្រះសត្ថាបារមីសៀង សុខ ព្រះមេគណ ខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិកាវត្ត ឥន្ត្រីយ៍សំវរៈ ហៅវត្តកំពង់ធំ  សម្រាប់យកមកកសាងសាលាធម្មសភាធ្វើអំពីថ្មប្រក់ក្បឿងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាការពិត្រប្រគេននៅក្នុងឱកាសនេះ លោកអភិបាលស្រុកបានលើកឡើងថាវិស័យពុទ្ធចក្រ និងអាណាចក្រគឺជាដៃគូមនុស្សធម៌និងអភិវឌ្ឍន៍ដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។ ជាមួយនេះផងដែរលោកបានបញ្ជាក់ថា កន្លងមកវិស័យពុទ្ធចក្រពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរដ្ឋបាលស្រុកស្ទោងក្នុងការក្នុងកិច្ចការងារមនុស្សធម៌ ផ្សេងៗដូចជា កិច្ចការមនុស្សធម៌ឧបទ្ទវហេតុ គ្រោះទឹកជំនន់និង លើសពីនេះ វិស័យពុទ្ធចក្រ ក៏បានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរដ្ឋបាលស្រុកស្ទោងក្នុងការកសាងនូវសមិទ្ធផលនានា ជាច្រើន ជាពិសេសក្នុងរយៈកាលចុងក្រោយនេះគឺការចូលរួមបំពាក់សូឡា ជាច្រើនរយដើមជាមួយនឹងរដ្ឋបាលស្រុកស្ទោងក៏ដូចជា សប្បុរសជននានាដែលបំពាក់បំភ្លឺ តាមផ្លូវនានាក៏ដូចជាផ្លូវជាតិនៅក្នុងទីរួមស្រុកស្ទោង។

ក្នុងឱកាសនេះដែរលោកក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះមន្ត្រីស្ឃងស្រុកស្ទោងព្រះគ្រូចៅអធិការគ្រប់វត្តព្រមទាំងសហការីដែលបានចូលរួមដុតដៃដុតជើងសហការគ្នាយ៉ាងពេញទំហឹងក្នុងកិច្ចការមនុស្សធម៌ ក៏ដូចជាការចូលរួមសហការគ្នាកសាងធ្វើបុណ្យផ្កាបានបច្ច័យចំនួន១៥.០០០.០០០រៀលមកប្រគេនព្រះគ្រូចៅអធិការវត្តឥន្ទ្រីសំវរៈ សម្រាប់ព្រះគ្រូយកទៅជាវល្បឿងដើម្បីប្រក់សាលាធម្មសភាដែលមានទំហំបណ្ដោយ៤៥ម៉ែត្រ×២២ម៉ែត្រ និងមានកម្ពស់ពីរជាន់។

គួរបញ្ជាក់ផងដែរថា តាមសង្ឃដីការរបស់ព្រះគ្រូចៅអធិការព្រះគ្រូសត្ថាបារមីបានឲ្យដឹងថាសាលាធម្មសភានេះ ដែលមានកម្ពស់ពីរជាន់ធ្វើអំពីឥដ្ឋប្រក់ក្បឿងហើយកំពុងស្ថិតនៅក្នុងការខ្វះខាតបច្ច័យជាច្រើនទៀត ដើម្បីកសាងឱ្យហើយជាស្ថាពរនូវសមិទ្ធផលដ៏វិសេសវិសាលនេះ៕ឆា