ដំណើរទស្សនកិច្ចសិក្សារបស់សិស្សរៀនពូកែពីលេខ១ដល់លេខ៥ចំនួន២៦នាក់នៅអនុវិទ្យាល័យព្រៃព្រាល ទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងប្រាសាទសំបូរព្រៃគុក

0

កំពង់ធំ÷ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
ឯកឧត្តម ផាន់ ណាឌី អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ លោកឆាំ ថន អភិបាលរងស្រុកប្រាសាទសំបូរ តំបន់ប្រវត្តិសាស្ត្រ យឹម តុងឃាង នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល លោក ម៉ាក់ សាននី ប្រធានគណនេយ្យ ជាគ្រូបង្រៀននៅអនុវិទ្យាល័យព្រៃព្រាល លោកគ្រូអ្នកគ្រូ មាតាបិតាសិស្សនិងសិស្សានុសិស្សចំនួន២៦នាក់បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សា របស់សិស្សរៀនពូកែនាក់នៅអនុវិទ្យាល័យព្រៃព្រាល ទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងប្រាសាទសំបូរព្រៃគុក។

លោក ម៉ាក់ សាននី ប្រធានគណនេយ្យបានលើកឡើងពីគោលបំណងនៃទស្សនកិច្ចសិក្សា ដើម្បីពង្រឹងការសិក្សាបន្ថែមរបស់សិស្សដោយផ្សារភ្ជាប់ការសិក្សាទ្រឹស្ដីទៅនិងការអនុវត្តជាក់ស្ដែង។ ស្វែងយល់ពីប្រវត្តិ ប្រពន្ធ័សិក្សាជំនាញ និងផលិតផល សេវាកម្មរបស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។ សិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក។ លើកទឹកចិត្តដល់សិស្សដែលខិតខំសិក្សាពេញមួយឆ្នាំសិក្សា។ លើកទឹកចិត្តលោកគ្រូអ្នកគ្រូ ដែលបានបង្ហាត់បង្រៀនដល់សិស្សានុសិស្ស។

លោក យឹម តុងឃាង នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានលើកឡើងពីសារៈប្រយោជន៍នៃទស្សនកិច្ចសិក្សារបស់សិស្សដែលរៀនពូកែពីរលេខ១ដល់លេខ៥ និងធ្វើបទបង្ហាញពីបច្ចេកទេសជំនាញផ្សេងៗនៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។ លោកបានបន្តទៀតថា សម្រាប់បេសកកម្មបង្ហាញពីការ ផ្តល់នូវកម្មវិធីអប់រំពីរប្រព័ន្ធសម្រាប់វិទ្យាល័យ(ផ្នែកអប់រំចំណេះទូទៅ និងអប់រំបច្ចេកទេស)ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងផ្តោតលើ បច្ចេកវិទ្យា ឧស្សាហកម្ម និងកសិកម្ម និងបណ្ដុះបណ្តាលគូបំណិនជីវិត និងគ្រូបង្រៀនបច្ចេកទេស។ ផ្តល់សេវាកម្មក្នុងការបង្កើនសមត្ថភាពការបង្រៀនជំនាញ បំណិន ជីវិត និងគ្រូបងៀនបច្ចេកទេស។ ស្រាវជ្រាវបង្កើតបច្ចេកវិទ្យាថ្មីនិងច្នៃប្រឌិតថ្មី សម្រាប់ការអភិវឌ្ឍ។ ផ្តល់សេវាផ្នែកបច្ចេកទេស និងជំនាញវិជ្ជាជីវៈដល់សហគមន៍។ ចូលរួមថែរក្សាការពារនូវ វប្បធម៌ និងបរិស្ថានក្នុងសហគមន៍។

ឯកឧត្តម ផាន់ ណាឌី អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុក បានថ្លែងថា ឱ្យសិស្សានុសិស្សយល់ដឹងពីការបញ្ចូលប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោកដោយមានលក្ខខណ្ឌយ៉ាងតិចចំនួន៦ ទើបទទួលបានជាបេតិកភណ្ឌពិភពលោក ហើយបានបញ្ចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។ ឯកឧត្តមក៏បានបន្តទៀតថា សម្រាប់ទស្សនកិច្ចសិក្សាថ្ងៃនេះគឺចង់បង្ហាញពីប្រវត្តិនៃប្រាសាទសំបូរព្រៃគុក ជាតំបន់ឥសានបុរៈ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាជារៀងរាល់ថ្ងៃ ព្រមទាំងចូលរួមថែរក្សាប្រវត្តិសាស្ត្រឲ្យបានគង់វង្សយូរអង្វែង៕