ឯកឧត្តម ឃឹង នុភាព អញ្ចើញប្រកាសការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន និងភូមិនានាក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ

(កំពង់ធំ)÷ ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជាប្រធានក្រុមការងារគណបក្សស្រុកប្រាសាទសំបូរ ឯកឧត្តមលោកជំទាវ លោក លោកស្រី និងក្រុមការងារចុះជួយឃុំគោល អញ្ជើញជាអធិបតីក្នុងកម្មវិធីការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន និងភូមិនានាក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ជូ កូឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំគោល បានលើកឡើងថា ក្រុមការងារទាំងអស់ត្រូវចុះជួបសមាជិកគណបក្សតាមផ្ទះ និងបង្កើនភាពស្និទ្ធស្នាលឲ្យបានល្អ កសាងសមាជិកថ្មីបន្ថែមពិសេសយុវជនអាយុ១៨ឆ្នាំ ដល់៣៥ឆ្នាំ ដែលមានឈ្មោះបោះឆ្នោត។ ខិតខំយកចិត្តដាក់ជួយដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនការគាំទ្រពីមហាជន ក្តាប់សភាពការណ៍នៅមូលដ្ឋានឲ្យបានច្បាស់លាស់ វាយបក ឆ្លើយតប ដោះស្រាយឲ្យបានទាន់ពេលវេលា និងរាយការណ៍ជូនថ្នាក់លើបន្តបន្ទាប់។ ជួយដល់សាខាបក្សភូមិ ក្នុងការគ្រប់គ្រង ពង្រឹងសមាជិកគណបក្ស ជំរុញការពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះ ការត្រៀមឯកសារបម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅពេលខាងមុខ។

ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជាប្រធានក្រុមការងារគណបក្សស្រុកប្រាសាទសំបូរ បានបញ្ជាក់បន្ថែមពីការងារកសាងពង្រឹងគណបក្ស ជាការងារមានអត្ថន័យកំណត់ សម្រាប់ជោគជ័យរបស់គណបក្ស យើងត្រូវខិតខំកសាងសមាជិកបក្ស ឱ្យបានគ្រប់ចំនួន តាមសន្ទស្សន៍កំណត់ឡើងទៅ នៃប្រជាជនដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ទន្ទឹមនឹងនេះឯកឧត្តមក៏បាន យកចិត្តទុកដាក់ត្រូវពង្រឹងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស តាំងពីគណៈកម្មធិការសាខាបក្សភូមិ ដល់ក្រុមបក្ស ដើម្បីឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការដឹកនាំ ក្នុងនោះក៏ត្រូវ ពង្រឹងរបៀបរបបធ្វើការងារឱ្យបានទៀងទាត់ម៉ត់ចត់។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងនេះឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា ក្រោយពីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំគោលរួចមក ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជាប្រធានក្រុមការងារគណបក្សស្រុកប្រាសាទសំបូរ និងក្រុមការងារចុះជួយឃុំឈូក បានចុះពិនិត្យទីតាំងផ្លូវដែលខូចខាតដោយទឹកជំនន់ និងធ្វើការជួសជុលឡើងវិញ ដើម្បីឲ្យបងប្អូនជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ស្ថិតនៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។