គ្រួសារយោធិននារីលំហែរមាតុភាព កងការពារព្រំដែនគោកលេខ៤០៣ បានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអង្គភាព

0

ខេត្តឧត្តរមានជ័យ)៖ ដោយបានការយកចិត្តទុកដាក់ពីលោកមេបញ្ជាការកងការពារព្រំដែនលេខ ៤០៣ នៅថ្ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២២ បានចាត់តាំងលោកវរសេនីយ៍ទោ ឃី យូរ៉ា មេបញ្ជាការរង កងការពារព្រំដែនគោកលេខ៤០៣ ដឹកនាំក្រុមការងារចំនួន ២០នាក់ ចុះសួរសុខទុក្ខគ្រួសារយោធិនលំហែរមារុភាពចំនួន ១គ្រួសារ គឺលោកវរសេនីយន៍ត្រី ជួន សុផាត នាយសេនាធិការ កងការពារព្រំដែនគោកលេខ៤០៣ បច្ចុប្បន្ន ស្ថិតនៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។

នៅក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ឃី យូរ៉ា និងសហការី បានចូលរួមអបអរសាទរចំពោះលោកវរសេនីយន៍ត្រី ជួន សុផាត ចំណូលសមាជិកថ្មីបន្ថែមក្នុងគ្រួសារ និងជូនពរឲ្យម្តាយ និងកូនមានសុខភាពល្អ និងផ្តល់ជូនជា ថវិកាចំនួន ១,៦៣៦,០០០រៀល ផងដែរ ៕ដោយ:ចាន់ ធី