មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថាទីផ្សារស្រូវនៅបន្ទាយមានជ័យប្រែប្រួលតិចតួច

0

បន្ទាយមានជ័យ៖ ទីផ្សារស្រូវនៅបន្ទាយមានជ័យនិងបាត់ដំបងប្រែប្រួលតិចតួច នេះបើយោងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលរាយការណ៍ជូន នូវសកម្មភាពលទ្ធផលការងារទិញ-លក់ស្រូវប្រចាំថ្ងៃ ទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងទីតាំងស្រុកចំនួន ០៤ស្រុកគឺ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ។

ពោលគឺតម្លៃទិញ-លក់: តម្លៃស្រូវរំដួល (សើម)លេខ១:
.ប្រាក់រៀល :១.០១៦រៀល ទៅ ១.០៤០រៀល
.ប្រាក់បាត  : ៨,៨បាត ទៅ ៩បាត ។
តម្លៃស្រូវរំដួល (សើម)លេខ២:
.ប្រាក់រៀល: ៩៧០រៀល ទៅ ១,០០៥រៀល
.ប្រាក់បាត:៨,៤បាត ទៅ ៨,៧បាត
តម្លៃស្រូវរំដួល (សើម)លេខ៣:
.ប្រាក់រៀល:៩០០រៀល ទៅ ៩៥៩រៀល
.ប្រាក់បាត: ៧,៨បាត ទៅ ៨,៣បាត ។

យោងកសិករក្រុមហ៊ុន ម្ចាស់រោងម៉ាស៊ីននិងឈ្មួញកណ្តាលអោយដឹងទីទៃពីគ្នា ពោលគឺតម្លៃស្រូវ១ប្រភេទ(ពូជ) ថ្នាក់ទាំង៣លេខ ក៏ដូចស្រូវ(ចំណី) ប្រភេទផ្សេងទៀត បានចុះថ្លៃឬប្រែប្រួលតិចតួចពីខ្ពស់មកទាប ដែលប៉ុន្មានថ្ងៃមុននេះ មានត្លៃខ្ពស់ជាងនេះ ដែលស្របតាមអាជ្ញាធរ ជំនាញកសិកម្ម ពាណិជ្ជកម្ម ក្រុមហ៊ុនបៃតងនិងម្ចាស់រោងម៉ាសីនកិនស្រូវដែលដាក់គោលការណ៍ថ្លៃគោលមិនអោយក្រោម៩បាត់ឬ១០៤០រៀល)/១គក្រ សម្រាប់ប្រភេទស្រូវផ្ការំដួល លេខ១និងតម្លៃទាបជាងនេះ តាមលំដាប់លេខ២,លេខ៣ ។

មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានបញ្ជាក់ពីបរិមាណទិញសរុប ៦៥៤ តោនក្នុង១ថ្ងៃទី២៥ខែវិច្ឆិកា ឬជាមធ្យមក្នុង១ថ្ងៃៗមានពី៥០០ទៅ៨០០តោនស្រូវ ។

ដោយប្រើប្រាស់រថយន្តធំធុនធ្ងន់ជាច្រើនគ្រឿង គឺអ្នកទិញ(ឈ្មួញ)មកពី រោងម៉ាស៊ីន ស៊ីវឡាយ ,រោងម៉ាស៊ីន ហ្វាង វី ។រោងម៉ាស៊ីន ហ្វាង លី ។ រោងម៉ាស៊ីន កៅ ង៉ែត ។ រោងម៉ាស៊ីន វិបុលតារា ។

ជាមួយនឹងលទ្ធផលដូចដែកលើកក្នុងរបាយការណ៍របស់ខ្លួន មន្ទីរពាណិជ្ជកម្ម ក៏ដូចក្រុមការងារចម្រុះ ក៏បានស្នើសុំថ្នាក់ជាមួយគ្នាជួយសម្រួលនូវការដឹកស្រូវដែលនៅសល់អោយអស់ ៕ដោយ៖ឃិន គន្ធា