អតីតយុទ្ធជនលោកកាន់ ជឿនខេត្តកំពង់ធំ បានទទួលខ្នងផ្ទះទី២២៦ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត

0

ខេត្តកំពង់ធំ៖ អតីតយុទ្ធជនលោកកាន់ ជឿន បានទទួលផ្ទះថ្មី ដែលជាខ្នងផ្ទះទី២២៦ ពីសម្តេចតេជោហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជាការតបស្នងសងគុណ នូវគុណបំណាច់ស្ម័គ្រស្មោះនិងប្រទេសជាតិ ហ៊ានលះបងសាច់ស្រស់ ឈាមស្រស់ ទោះពលីជីវិតក៏ព្រមដែរ ដើម្បីទាមទារសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន ជូនប្រជាជាតិខ្មែររហូតមកដល់សព្វថ្ងៃនេះ ។

ផ្ទះថ្មីនេះត្រូវបានប្រគល់ជូន ដោយឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តាមរយះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ពិធីនេះមានការអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ត្រី មាស យ៉ត អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក ពេញ កែម ប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងស្ទឹងសែន បានអគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់សុខទុក្ខនិងសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត ។
លោកព្រិន្ទបាលទោ កាន់ ជឿន អាយុ៦៣ឆ្នាំ បានចូលបម្រើនគរបាលជាតិនៅឆ្នាំ១៩៩០ នៅអង្គភាពអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ចូលនិវត្តន៍ឆ្នាំ២០១៦ មានភរិយានិងកូន៥នាក់ ប្រកបមុខរបររត់ម៉ូតូឌុប រកថវិកាដើម្បីដោះស្រាយជីវភាពគ្រួសារ។
ចំណែកផ្ទះថ្មី ដែលគណៈកម្មាធិការសមាគម អតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ នាំបានយកនូវអំណោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនន្ថែមមាន អង្ករ ៥០គ.ក មី២កេស.ត្រីខ ០១យួរ និងសម្ភារៈរួមទាំងថវិកា មួយចំនួនផងដែរ ។
លោកកាន់ ជឿន អតីតយុទ្ធជនបានសូមគោរពអគុណ និងគោរពជូនពរ សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែនលុះអវសាន្តជីវិត ៕
ដោយ ប៊ុន រដ្ឋា