ឯកឧត្តមសោម ស៊ុនសមាជិកអចិន្ត្រៃយ៍គណបក្សខេត្តឧបត្ថម្ភអំណោយជូនគ្រួសារសមាជិកគណបក្សមានជីវភាពលំបាកខ្វះខាត២០គ្រួសារ

ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បាននាំយកនូវអំណោយមនុស្សធម៌ ឧបត្ថម្ភជូនគ្រួសារសមាជិកបក្ស ដែលមានជីវភាពលំបាកខ្វះខាត២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥គីឡូក្រាម មីជាតិ១កេស ត្រីខកំប៉ុង១យួរ ទឹកត្រីចំនួន១យួរនិងទឹកសុទ្ធវីតាល់០១យួរ នៅភូមិពន្លាជ័យ ភូមិពោធិ៍ ភូមិបេង និងភូមិចន្លុះ ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក តុង ទាវ សមាជិកអចិន្ត្រៃយ៍គណបក្សឃុំ បានការណ៍អំពីស្ថានភាពទូទៅរបស់សមាជិកគណបក្សឃុំ និងបានអគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម សោម ស៊ុន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ផ្សារភ្ជាប់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ពិសេសពេលដែលប្រជាជនមានទុក្ខលំបាក មានមុខឯកឧត្តម សោម ស៊ុន និងក្រុមការងារគណបក្សចុះជួយដោះស្រាយបានទាន់ពេលវេលា។

ឯកឧត្តម សោម ស៊ុន បានអរគុណដល់ថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ នឹងក្រុមការងារចុះជួយមូលដ្ឋានឃុំ ភូមិ បានសហការគ្នាល្អ រួមគ្នាក្នុងការបម្រើប្រជាជន និងដោះស្រាយការលំបាកជូនដល់សមាជិកក្រុមគ្រួសារបក្សនៅទូទាំងឃុំ បានយ៉ាងល្អប្រសើរ ពិសេសបានឆ្លើយតបនិងរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមនានារបស់ប្រជាជន ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងបានថ្លែងអំណរគុណដល់សមាជិកក្រុមគ្រួសារបក្សទាំងអស់ ដែលបានបោះឆ្នោតគាំទ្រការដឹកនាំរបស់គណបក្សឃុំកន្លងមក និងបានសំណូមពរដល់ក្រុមគ្រួសាមាជិកគណបក្សទាំងអស់ បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជននៅឆ្នាំ២០២៣ខាងមុខនេះបន្តទៅទៀត ។