ស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់​ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុកខឿនថ្មចែកទ្រូងផ្លូវនិងបង្គោលប៉ាណូពេញទំហឹង​

ភ្នំពេញ​ ៖​ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ​និងយុវជនម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនថ្មចែកផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃព្រហស្បតិ៏ ទី១ ​ខែធ្នូ ឆ្នាំ​២០២២​ នៅចំណុចភូមិជ្រៃកោង តាមបណ្តោយផ្លូវវេងស្រេងស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ ​ រាជធានីភ្នំពេញ​ ។
​ សពរងគ្រោះមានឈ្មោះ វិន វ៉ាត់ឆៃ ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិតាពោនខាងលិច ឃុំសំរោង ស្រុកសំរោង ខែត្តតាកែវ ចំណែកឯម្នាក់ទៀតដែលរងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។​ ដោយជិះម៉ូតូម៉ាកហុងដាឌ្រី C125 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1CY4572 ។
តាមប្រភពពីសន្តិសុខម្នាក់បានឲ្យដឹងថា​ មុនកេីតហេតុគាត់ឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វេីដំណេីរតាម បណ្ដោយផ្លូវវេងស្រេង ក្នុងល្បឿនលឿនដូចហោះទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកេីតហេតុខាងលើដោយសារផ្លូវកោងផងកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនថ្មចែកផ្លូវពេញទំហឹង​ បណ្ដាលឲ្យយុវជនម្នាក់ជាអ្នកបើកម៉ូតូខ្ទាតបោកក្បាលនិងផ្លាកប៉ាណូស្លាប់យ៉ាងអណោចអធ៏ម​ និងម្នាក់ទៀតរងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះជីវិតផងដែរ។ ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចជំនាញចុះធ្វេីការវាស់វែង យកម៉ូតូទៅរក្សាទុកនៅខណ្ឌពោធិ៍សែនជ័យ​ រង់ចាំប្រគល់ឲ្យសាច់ញាតិនាពេលក្រោយ​ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕​ ដោយ​ ៖​ ជីម​ ភារ៉ា​