បរិមាណប្រមូលច្រើនតែសមត្ថកិច្ចទិញទៅឡសម្ងួតមិនសមាមាត្រ រយះ១២ថ្ងៃចុងក្រោយនៅបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖រយ:ពេល១២ថ្ងៃ មកត្រឹមថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២ កន្លងមកឃើញថា បរិមាណប្រមូលច្រើនលើសលុប តែសមត្ថកិច្ចនៃទិញទៅឡសម្ងួតមិនសមាមាត្រឬទិញមិនអស់ឡើយ នេះជាលទ្ធផលការអនុវត្តការងារទិញលក់ស្រូវម្លិះសឬផ្ការំដួលសើម,កកស្ទះនិងធ្លាក់ថ្លៃនៅតាមបណ្ដាឃុំស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងនោះដែរ គុណភាពស្រូវមានលាយពូជច្រើន មិនសូវសុទ្ធល្អឡើយ ។

នេះបើតាមរបាយការណ៍ស្តីពីលទ្ធផលការអនុវត្តការងារទិញលក់ស្រូវម្លិះសឬផ្ការំដួលសើម,កកស្ទះនិងធ្លាក់ថ្លៃនៅតាមបណ្ដាឃុំស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យរយ:ពេល១២ថ្ងៃ( មកត្រឹមថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២ ) របស់លោកប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលទទួលបាននៅថ្ងៃទី៣០ខែវិច្ឆិកា ។

លោកប៉ុក ឡាយជី បានបន្តថា : រយៈពេល១២ថ្ងៃចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំដដែល ក្រុមការងារដោះស្រាយបញ្ហាកកស្ទះការទិញលក់ស្រូវម្លិះស(ផ្ការំដួល)សើមនិងការធ្លាក់ថ្លៃ ដឹកនាំដោយលោក អ៊ុំ រាត្រីអភិបាល ខេត្តបន្ទាយមានជ័យ នឹងមានការចូលរួមពីបណ្ដាអង្គភាពពាក់ព័ន្ធមួយចំនួន រួមមានមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន.មន្ត្រីក្រោមឱវាទបានចូលសហការសម្របសម្រួលជាមួយក្រុមហ៊ុនទទួលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈ្មួញដែលប្រមូលទិញពីប្រជាកសិករ។

ក្នុងនោះ នៅស្រុកស្រុកស្វាយចេក ស្រុកថ្មពួកស្រុកភ្នំស្រុក ស្រុកព្រះនេតព្រះស្រុកអូរជ្រៅនិងស្រុកម៉ាឡៃដើម្បីគ្រប់គ្រងស្ថានភាពការប្រមូលទិញស្រូវដោយធានាមិនឱ្យមានការកកស្ទះនិងឲ្យស្របទៅតាមតម្លៃគោលដែលដាក់ឲ្យអនុវត្តទទួលបានលទ្ធផលដូចតទៅ ៖

តម្លៃអំឡុងពេលអនុវត្តតម្លៃគោលចាប់ពីថ្ងៃទី១៦ខែវិច្ឆិកាដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្រូវចាប់ផ្ដើមឡើងថ្លៃមកវិញ
ស្រូវម្លិះរំដួលសើមលេខ១ តម្លៃ ៩៨០ រៀលទៅ ១,០៤០ រៀល/គក្រ ។
ស្រូវម្លិះរំដួលសើមលេខ២ តម្លៃ៨,៥បាតទៅ៩បាត/គក្រ
ស្រូវម្លិះសើមរំដួលលេខ២ តម្លៃ៩២៥រៀល ទៅ៩៦០រៀល ៨បាតទៅ៨,៣បាត/គក្រ ។

លោកបានបន្តថា : តម្លៃក្រោយពេលអនុវត្តតម្លៃគោលពីថ្ងៃទី២៨ខែវិច្ឆិកាដល់បច្ចុប្បន្ន តម្លៃស្រូវកាន់តែល្អ។
គឺស្រូវម្លិះ(រំដួល)សើមលេខ១ តម្លៃ ១,០១៦រៀលទៅ១០៥០រៀល ៨បាតទៅ៩,១បាត។

អំពីការប្រមូលទិញ មន្ត្រីអោយដឹងថា : ១-បរិមាណទិញតាមបណ្តាស្រុកនិមួយៗ ចំនួន៧.៧៤៨តោន។ និង២-បរិមាណទិញតាមបណ្តាក្រុមហ៊ុននិងរោងម៉ាស៊ុីននិមួយៗ ដែលបានសហការជាមួយក្រុមការងារចំនួន១៦ ក្រុមហ៊ុន/ រោងម៉ាស៊ីន / ឈ្មួញ បាន៧.៧៤៨តោន ។

មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានបូកសរុប សន្និដ្ឋាននិងវិភាគសង្ខេបថា : ដោយយោងលើការអនុវត្តការងារជាក់ស្ដែងខាងលើឃើញថា បញ្ហាដែលកើតឡើងបណ្ដាលមកពីកត្តាបីយ៉ាង :ទី១ / បរិមាណប្រមូលផលស្រូវក្នុងមួយថ្ងៃប៉ុន្មានជា២០.០០០តោន ជាបរិមាណដែលលើលុប ។ទី២/ សមត្ថភាពឡសម្ងួតស្រូវ មានចំនួនមិនសមមាត្រនិងបរិមាណដែលត្រូវច្រូតប្រចាំថ្ងៃ។ទី៣/ គុណភាពស្រូវមានលាយពូជច្រើនមិនសូវសុទ្ធល្អ ៕ដោយ៖ឃិន គន្ធា