រដ្ឋបាលស្រុកតាំងគោក សហការជាមួយក្រុមគ្រូពេទ្យចុះពិនិត្យនិងព្យាបាលជំងឺប្រជាពលរដ្ឋដោយពំគិតថ្លៃ

0

កំពង់ធំ)÷ ដោយមានការយកចិត្តទុក្ខដាក់គិតគូរពីសុខភាព និងភាពលំបាករបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលស្រុកតាំងគោក សហការជាមួយក្រុមគ្រូពេទ្យបង្អែកបារាយណ៍-សន្ទុក និងមណ្ឌលសុខភាព បានធ្វើការពិនិត្យព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅភូមិរំចេក ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនោះផងដែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំនូវការសួរសុខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកតែងតែជំរុញឲ្យមន្រ្តីថ្នាក់ក្រោមយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ក្នុងនោះផងដែរលោកក៏ធ្វើការថ្លែងអំណរគុណនូវក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យនិងព្យាបាលជំងឺជូនបងប្អូន លោកយាយ លោកតានៅពេលនេះ សកម្មភាពទាំងនេះជាការចូលរួមចំណែកជាមួយអាជ្ញារ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

លោកក៏បន្ថែមទៀតថា សូមឱ្យបងប្អូនដែលមានការលំបាក និងមានបញ្ហាអ្វីមួយ ត្រូវរាយការមកអាជ្ញាធរជាបន្ទាន់ ដើម្បីជួយអន្តរាគមន៍ ក្នុងការចូលរួមចំណែកព្យាបាលចៀសផុតពីការបាត់បង់ជីវិត ព្រមទាំងមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យឲ្យបានញឹកញាប់ដែលមានបញ្ហាសុខភាព។

ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកក៏បានធ្វើការផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមចេះថែរក្សាសុខភាព ពិសេសចេះអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)ដើម្បីចៀសផុតពីជំងឺអាសន្នរោគផ្សេងៗ។

សូមបញ្ជាក់ថា៖ ការពិនិត្យ និងព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺធ្វើឡើងរយៈពេល ១ព្រឹក គឺចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ១១ថ្ងៃត្រង់ ដោយក្រុមគ្រូពេទ្យជំនាញជម្ងឺទូទៅ ដោយរាយណ៍ការពីការពិនិត្យនិងព្យាបាលជំងឺជូនបងប្អូន លោកយាយលោកតាបានចំនួន៣៤៧នាក់ ស្រី២៨១នាក់ ហើយសកម្មភាពនេះរដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យបន្តពិនិត្យបនកថែមទៀត៕