សារៈប្រយោជន៍នៃសំបុត្រអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍និង លក្ខខណ្ឌចាំបាច់ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍

សំបុត្រអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍
១-សារៈប្រយោជន៍នៃសំបុត្រអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍
-ចុះបញ្ជីអត្រានុកូលដ្ឋានកំណើតរបស់កូន
-ធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
-ការពារប្រឆាំងនឹងទ្វេពន្ធភាព
-ការពារទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ
-ទទួលអាហារកិច្ចពេលឪពុកម្តាយលែងលះគ្នា
-សម្រាប់ស្នើសុំប័ណ្ណកម្មសិទ្ធិនានា
-ជាមូលដ្ឋានក្នុងកិច្ចការផ្សេងៗ
២-លក្ខខណ្ឌចាំបាច់ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍
-បុរស នារី ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើង
-ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ដែលបានបិទប្រកាសជាសាធារណៈ ផុតរយៈពេល១០ថ្ងៃដោយគ្មានការប្តឹងតវ៉ា
-សាក្សីចំនួន ០២រូបជានីតិជនដែលមានលំនៅដ្ឋានពិតប្រាកដ។
៣-ឯកសារសម្រាប់ស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍
-ពាក្យសុំរៀបអាពាហ៍ពិពាហ៍
-សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានកំណើតរបស់សាមីខ្លួនទាំងពីរ
-លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយរបស់សាមីខ្លួនទាំងពីរ
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសាររបស់សាមីខ្លួនទាំងពីរ
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់សាមីខ្លួនទាំងពីរ (ប្រសិនបើមាន)។
៤-ទីកន្លែងចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍
សាលាឃុំ សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍ខាងនារី។
៥-តម្លៃនៃការចុះបញ្ជីអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ ដោយឥតគិតថ្លៃ។

👉សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងសាកសួរព័ត៌មានតាមការ Download កម្មវិធី GDI eServices ឬ ទំនាក់ទំនងលេខទូរស័ព្ទ ១២៧១ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ រាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយបញ្ហារបស់លោកអ្នក។ សូមអរគុណ