ទីតាំងស្តុកសត្វព្រៃមួយកន្លែងកម្លាំងសត្វព្រៃចល័តរដ្ឋបាលព្រៃឈើសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាប

0

សៀមរាប៖ ទីតាំងស្តុកសត្វព្រៃមួយកន្លែងត្រូវបានមេព្រៃខេត្តសៀមរាបបង្ក្រាប។ ការបង្ក្រាបធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងនិងសៀមរាប​។លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឱ្យដឹងថា ការបង្ក្រាដោយសង្កាត់រដ្ឋបាលព្រៃឈេីប្រាសាទបាគង​ ជាមួយក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ ចល័តរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកស្រី ឆេង ហាក់ងិន ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តសៀមរាប។លោក ម៉ុង ប៊ុនលីម បានបន្តថាការបង្រាបបទល្មើសសត្វព្រៃ​ នេះដកហូតវត្ថុតាង សត្វព្រៃចំនួន៧៥ក្បាល៖១-ប្រវឹករស់ចំនួន=១៦ក្បាល២ -ទោមរស់ ចំនួន =7ក្បាល៣-មាន់ទឹករស់ចំនួន=3ក្បាល

៤-សារិកាកែវក្របីរសចំនួន=49ក្បាល។មានឈ្មោះកែវ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ​ ជាម្ចាស់ទទួលខុស លោកនាយខណ្ឌ បញ្ជាក់ថា ម្ចាស់ត្រូវផាកពិន័យតាមច្បាប់មាត្រាលេខ ៩៦ ពិន័យអន្តរកាលដោយឡែកសត្វព្រៃទាំងអស់នោះត្រូវបានកម្លាំងជំនាញដកហូតបញ្ជូនទៅរក្សាទុកសួនសត្វភ្នំតាម៉ៅ ៕