បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១.២០២២ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពដើម្បីទទួលជោគជ័យ

បន្ទាយមានជ័យ៖បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១.២០២២ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពដើម្បីទទួលជោគជ័យ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុំរាត្រី បានថ្លែងក្រើនរម្លឹក ដាស់តឿន ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២ ១-២០២២នេះ មានប្រសាសន៍យ៉ាងដូច្នេះរបស់ឯកឧត្តមអ៊ុំរាត្រីបានធ្វើឡើងក្នុងឱកាសអញ្ជើញបើក វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២១-២០២២ នៅ វិទ្យាល័យសិរីសោភ័ណក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃចន្ទ១២កើតខែមិគសិរឆ្នាំខាល ចត្វាស័កព.ស២៥៦៦ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២នេះ។

ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបានគូសបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះយើងបានធ្វើការរៀបចំដំណើរដោយរលូនទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តន៍វិធានការសុខាភិបាល ៣ការពារនិង៣កុំ បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយមានការត្រួតពិនិត្យសុខភាពជាមុន ពាក់ម៉ាស បាញ់អាល់កុលជាដើម និងរក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈមានកម្លាំងនគរបាលអាវុធហត្ថនិងការចូលរួមសម្របសម្រួលពីយុវជនសសយកនិងមានការត្រួតពិនិត្យពីក្រុមមន្ត្រីអង្គភាពប្រឆាំងអំពើរពុករលួយផងដែរ។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យក៍បានផ្ញើសារជូនពរក្មួយៗទាំងអស់ឱ្យទទួល បានសុខភាពល្អសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកប្រឡងនិងសូមឱ្យប្រឡង ជាប់ព្រមទាំងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នានោះ។
ឯកឧត្តមអ៊ុំរាត្រីបានបន្តថាសិស្សដែលជាបេក្ខជនប្រឡងទាំងអស់ដែលត្រូវប្រឡងជាប់ជាស្ថាពរនោះហើយឈានទៅចាប់យកបន្តចំណេះវិជ្ជានៅមហាវិទ្យាល័យសាកលវិទ្យាល័យដ៏ទៃទៀតពេលចប់នោះត្រូវរួមគ្នាយកចំណេះវិជ្ជាទាំងអស់នេះទៅបំរើប្រយោជន៍សង្គមនិងប្រទេសជាតិដើម្បីតបស្នងចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអប់រំក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សពីទីក្រុងដល់ជនបទឱ្យក្លាយជាធនធានមួយមានសក្ដានុពលសំដៅការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនទៅថ្ងៃអនាគតបន្ថែមទៀត។

យោងរបាយការណ៍ពីមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានបង្ហាញឱ្យដឹងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១.២០២២នេះមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី ០៥ ដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២ ដោយបែងចែកជាថ្នាក់វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្ត្រ។ដោយឡែកសម្រាប់នៅខេត្តបន្ទាយមានជ័យ មាន ចំនួន ៧មណ្ឌល២៣៣ បន្ទប់សំណេរ ដែល ស្ថិតនៅ កណ្តាល ក្រុង សិរីសោភ័ណ ឬ ទីប្រជុំជន ខេត្ត មាន បេក្ខជន ប្រឡង ក្នុង បញ្ជី ដែល មកពី វិទ្យាល័យ សាធារណ : វិទ្យាល័យ ឯកជន / បំពេញវិជ្ជា ទាំងអស់ ក្នុង ខេត្ត មាន ចំនួន ៥៨០២ នាក់ ( ស្រី ៣១៧៦ នាក់ ) ក្នុងនោះ មាន បេក្ខជន ចំណេះ ទូទៅ មាន ចំនួន ៤៧៥៥ នាក់ ( ស្រី ចំនួន ២៧០៩ នាក់ ), បេក្ខជនស្វៃរិន ចំណេះ ទូទៅ មាន ចំនួន ៧៥៧ នាក់ ( ស្រី ៣៩៣ នាក់ ) និង បេក្ខជន បំពេញវិជ្ជា មាន ចំនួន ២៩០ នាក់ ( ស្រី មាន ចំនួន ៧០ នាក់ )៕ដោយ៖ឃិន គន្ធា