មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ចាត់តាំងកម្លាំងចុះសួរសុខទុក្ខដល់គ្រួសារអតីតយុទ្ធជនកម្ពុជាចំនួន ០៨គ្រួសារ

(ខេត្តឧត្ដរមានជ័យ)៖នៅរសៀលថ្ងៃទី0៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម​ ឧត្តម​សេនីយ៍ទោប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី ៤ បានចាត់តាំងលោកវរសេនីយ៍ត្រី អុឹម ប៉ម កងអនុសេនាធំវិស្វកម្មចំណុះកងពលតូចថ្មើរជើងលេខ ៤២ បានដឹកនាំសហការី ចុះសួរសុខទុក្ខដល់គ្រួសារអតីតយុទ្ធជនកម្ពុជា ចំនួន ០៨គ្រួសារ នៅភូមិស្រះទឹក តេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងបាននាំយកគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជាទាំង១០គ្រួសារ ដោយក្នុង ០១គ្រួសារទទួលបានរួមមាន៖ អង្ករ,ត្រីខ, ទឹកត្រី, ប៊ីចេង, ទឹកស៊ីអ៊ីវ, ប្រេងឆា, ស្ករស, មី និងថវិកាចំនួន ៥ម៉ឺនរៀល​។​
លោកវរសេនីយ៍ត្រី អុឹម ប៉ម បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ជូនចំពោះអ៊ុំ ពូ មីង បងប្អូនទាំងអស់ ។
គ្រួសារអតីតយុទ្ធជនកម្ពុជាទាំងអស់សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោកមេបញ្ជាការកងពលតូចថ្មើរលេខ៤២ និងសហការីទាំងអស់បានឈ្លាតពេលវេលាដ៏មមាញ៉ឹកចុះមកសួរសុខទុក្ខពួកយើងខ្ញុំនាពេលនេះ ។ សូមជូនពរដល់ឯកឧត្តមមរបញ្ជាការ និងសហការី ជួបប្រទះតែសេចក្ដីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ៕ដោយ៖ចាន់ ធី