អភិបាលស្រុកស្ទោង បាននាំយកសម្ភារៈសិក្សាទៅប្រគល់ជូនមូលនិធិវិទ្យាល័យហ៊ុនសែនចំណាយលើ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបាននាំយកសម្ភារៈសិក្សាមួយចំនួនទៅប្រគជូនដល់មូលនិធិវិទ្យាល័យយ ហ៊ុន សែន ចំណាលើ ស្ថិតនៅក្នងឃុំចំណាលើ ស្រុកស្ទោង ខេត្កំពង់ធំ។

ថ្លែងទៅកាន់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ និងលោកនាយកសាលានៅក្នុងឱកាសនេះ លោកបានណែនាំដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ឲ្យអស់ពីសមត្ថភាពដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដក្នុងការជួយខ្លួនឯងក៏ដូចជាគ្រួសារ និងសង្គមជាតិទាំងមូល។ លោកអភិបាលស្រុកបានបន្ថែមថាមានតែចំណេះវិជ្ជាពិតប្រាកដទេទើបអាច ជួយឲ្យខ្លួនយើង មានពន្លឺគ្រប់ពេលវេលាមិនថាយប់ឬថ្ងៃ ហើយ នាំឲ្យយើងមានអនាគតត្រចះត្រចង់បាន ហើយប្អូនប្អូនសិស្សានុសិស្ស ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យរបស់សាលារៀន ធ្វើដំណើរដោយការគោរពច្បាប់ចរាចរណ៍ជាពិសេស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវធ្វើជាគំរូល្អដល់ប្អូនប្អូននិងសិស្សានុសិស្សជំនាន់ក្រោយ។

ជាមូយនេះផងដែរលោក ធាម វុទ្ធា នាយកវិទ្យាល័យហ៊ុន សែន ចំណាយលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈថវិកាស្មារតីដល់វិទ្យាល័យហ៊ុនសែនចំណាយលើ ដែលនាំឲ្យវិទ្យាល័យនេះកាន់តែមានការរីកចំរើនជាលំដាប់ពីមួយឆ្នាំទៅឆ្នាំ ទាំងហេដ្ឋារចនាសម្ព័ន្ធ បរិមាណ និងគុណភាពសិក្សាផងដែរ។

តំណាងសិស្សវិទ្យាល័យហ៊ុនសែនចំណាយលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលស្រុក និងសហការី ដែលបានឧបត្ថម្ភគាំទ្រដល់មូលនិធិសម្រាប់ឧបត្ថម្ភសិស្សក្រីក្រនៅក្នុងឱកាសនេះនិងបានជូនពរលោកនិងក្រុមគ្រួសារ ព្រមទាំងសហការីបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការកុំបីអាក់ខានឡើយ។

គួរបញ្ជាក់ផងដែថា សម្ភារសិក្សាដែលបានប្រគល់ជូននៅពេលនេះរួមមានសៀវភៅចំនួន៥០០ក្បាល និងប៉ិកចំនួន៤០០ដើម។