ជនសង្ស័យរត់ពន្ធគ្រឿងញៀន ១៥នាក់ ត្រូវបានសម្លាប់​នៅក្នុងការបាញ់ប្រហារជាមួយទាហានថៃ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ !

ក្រុងបាងកក ៖ ប៉ូលិសក្នុងខេត្តឈៀងម៉ៃ បាននិយាយថា ជនសង្ស័យ​រត់ពន្ធគ្រឿងញៀន ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់​ប្រហារ​មួយ បន្ទាប់ពីពួកគេត្រូវបានស្ទាក់ចាប់ដោយក្រុមការងារ Pha Muang។

ប៉ូលីសបាននិយាយទៀតថា ពួកគេជាផ្នែកមួយនៃក្រុមដែលមានគ្នា ៣០ នាក់ ដែលបានចូលប្រទេសថៃ ពីប្រទេសមីយ៉ាន់ម៉ា នៅតំបន់ដាច់​ស្រយាលនៃស្រុក Fang ភាគខាងជើងខេត្តឈៀងម៉ៃ កាលពីថ្ងៃពុធទី៧ធ្នូ២០២២ ក្នុងសប្តាហ៍នេះ។ លោកថា សមាជិកនៃក្រុមការងារ Pha Muang បានមើលផ្លូវមួយក្នុង Doi Ang Khang ដែលប្រើដោយអ្នករត់ពន្ធ នៅពេលដែលពួកគេឃើញក្រុមនេះមកជិត។

ប៉ូលិសដដែលបាននិយាយទៀតថា ក្រុមអ្នករត់ពន្ធបានបើកការបាញ់ប្រហារ បន្ទាប់ពីសមាជិកនៃក្រុមការងារ ស្ទាក់ចាប់ពួកគេ៕ – ប្រភពពី The Nation , ប្រែសម្រួល៖ សារ៉ាត