ឯកអគ្គរដ្ឋទូតប្រទេសស្វីស អង្គការ ការីតាស់ប្រចាំកម្ពុជា អញ្ជើញចុះសិក្សា ប្រព័ន្ធធារាសាស្ត្រនៅពោធី២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅប្រទេសថៃ និងអង្គការការីតាស់ប្រចាំកម្ពុជា អញ្ជើញចុះសិក្សា ប្រព័ន្ធធារាសាស្ត្រនៅពោធី២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យនាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២។

ទទួលបដិសណ្ឋាកិច្ចនៅទីតាំងសំណង់ធារាសាស្ត្រដែលកំពុងក៍សាងថ្មីជំនួសសំណងចាស់ មានអាជ្ញាធម៏មូលដ្ឋានក្រុមប្រឹក្សាឃុំរហាត់ទឹក លោកមេភូមិ មន្ត្រីនៃមន្ទីធនធានទឹកឧតុនិយមខេត្តបន្ទាយមានជ័យ អង្គកាដ៊ីដូ និងប្រជាសហគមន៍ដែលជាកសិករប្រើប្រាដ់ទឹក។

ឯកអគ្គរដ្ឋទូតប្រទេសស្វីស PEDRO ZWAHLEN ដែលទើបមកកាន់ដំណែងឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅកម្ពុជាថ្មី លោកត្រូវចូលគាល់ព្រះហាក្សត្រដើម្បីថ្វាយសារតាំង តែឆ្លាតឱកាសនេះ PEDRO ZWAHLEN ប្រាប់ពីគោលបំណងខណះចុះសិក្សា ប្រពន្ធធារាសាស្ត្រ នៅពោធី២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យនេះថា៖ លោករួមជាលោកស្រីអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅប្រទេសថៃ និងអង្គការការីតាស់ប្រចាំកម្ពុជា ហើយដោយសាលោកទើបបានតែតាំងថ្មីគឺដើម្បី១-ពិនិត្យជាក់ស្ដែងក្នុងប្រពន្ធធារាសាស្ត្រ និងប្រឡាយមេ ប្រឡាយក្អែបក្នុងតំបន់ពោធិ៍ពីរដើម។ ពិនិត្យនិងស្ដាប់ពីបទបង្ហាញប្រធានគណះកម្មាធិការ សហគមន៍កសិករដែលបានប្រើប្រាស់ទឹក និងប្រពន្ធធារាសាស្ត្រពោធិ៍ពីរដើម សម្រាប់ស្រេចស្រពកសិផល ដែលក្នុងនោះមានការបង្ហាញលើផែនទី ការគ្រប់គ្រងប្រព័ន្ធទឹក និងការផលិតស្រូវរបស់កសិករ។

លោក គង់ សំណាង ប្រធានអង្គការស៊ីដូប្រចាំខេត្តបន្ទាយមានជ័យដែលជាអង្កការដៃគូជាមួយអង្គការការីតាស់ប្រចាំកម្ពុជាបានមានប្រសាសន៌ថា៖ ស៊ីដូជាអង្គការមួយដែលតែងធ្វើសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍលើ វិស័យសង្គម បរិស្ថាន និងកសិកម្ម។ នៅពេលបច្ចុប្បន្នគឺជាពេលវេលាដ៏សមស្របក្នុងការគិតគូរពីការដាំដុះកសិផលឡើងវិញឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្រោះធម្មជាតិខ្យល់កន្ត្រាក់ ទឹកជំនន់និងការឡើងកំដៅផែនដីជាដើម។

បញ្ជាក់ថា៖ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំនៅកម្ពុជាបានធ្វើការរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងនានា ជាង១០ឆ្នាំហើយ ជួយគាំទ្រលើវិស័យធំៗបី រួមមានវិស័យកសិកម្មនិងសន្តិសុខស្បៀង កាងារអភិបាលកិច្ច និងការបណ្ដុះបណ្ដាលនិងបច្ចេកទេស ជាដើម។ដោយ៖ឃិន គន្ធា