បុរសម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនជ្រុលឡើងលើខឿនសួនបរិវេណរូបសំណាក់លោកតាក្រហម(ក)បណ្ដាលឲ្យមានរបួសស្រាល

(កំពង់ធំ): នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះវេលាម៉ោងប្រមាណជា ១០:០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយបុរសម្នាក់បើកបរម៉ូតូម៉ាក ហុងដាឌ្រីមសង់សេ១២៥ ព័ណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ធំ 1G-2177 ក្នុងល្បឿនលឿន(ពាក់មួកសុវត្ថិភាព)។

ដោយធ្វើដំណើរតាមផ្លូវអាស៊ាន ឆ្ពោះទៅកាន់ស្រុកសន្ទុក ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានជ្រុលឡើងលើខឿនសួនក្នុងបរិវេណរូបសំណាក់លោកតាក្រហម(ក) បណ្តាលឲ្យមានរបួសស្រាល តែបុរសរងគ្រោះបដិសេធមិនឱ្យបញ្ជូនខ្លួនទៅមន្ទីរពេទ្យឡើយទោះបីរថយន្តសង្គ្រោះបានមកដល់ទីកន្លែងកើតហេតុការណ៍ក៏ដោយ។

តាមសម្តីរបស់ប្រជាពលរដ្ឋឃើញហេតុការណ៍នេះផ្ទាល់ គាត់បានលើកឡើងថាឃើញបុរសម្នាក់ជិះម៉ូតូ ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យឡើងលើខឿនសួនផ្កានេះតែម្ដង។ហើយករណីនេះបានកើតឡើងនៅចំណុចបរិវេណរូបសំណាក់លោកតាក្រហមក ស្ថិតក្នុងភូមិបល្ល័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។