បើកកិច្ចប្រជុំបើកការិយាល័យចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣លើកទី១

បន្ទាយមានជ័យ៖កិច្ចប្រជុំបើកការិយាល័យ ចុះឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើ១ប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងមានវត្តមានចូលរួមពីលោកឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ មន្ត្រីពាណិជ្ជកម្មខេត្ត មន្ត្រីពាក់ពន្ជជាច្រើនទៀត នាសាលប្រជុំ ក្នុងភោជនីយដ្ឋានបឹងឈូក ក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងក្នុងកិច្ចប្រជុំបើកការិយាល័យ ចុះឈ្មោះបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើ១នេះ គឺចង់ផ្សព្វផ្សាយឲ្យក្រុមអាជីវករ- ពាណិជ្ជករ -សេវាករ ដែលប្រក បរបរពាណិជ្ជកម្ម នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល ឲ្យមកចុះឈ្មោះ ដើម្បីឈរឈ្មោះជាសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម ក្នុងការបោះឆ្នោត និងមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម សម្រាប់អាណត្តិ៣ លើកទី១ ដែលនឹងប្រព្រឹត្តិនិងដំណើរការនៅពេលខាងមុខ ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ចំពោះលក្ខណៈសម្បត្តិ​ ដែលអាចឈរឈ្មោះជាសមាជិកជ្រេីសតាំងសភាពាណិជ្ជកម្ម និងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត​សភាពាណិជ្ជកម្មបាន
១/បុគ្គលនោះមានមុខរបរជាអាជីវករ ដែលមានលិខិតអនុញ្ញាត ប្រកបអាជីវកម្ម ឬអាជ្ញាប័ណ្ណឬ វិញ្ញាបនបត្រ ២/មានប័ណ្ណប៉ាតង់៣/ត្រូវមានអាយុ ២៥ឆ្នាំឡើងសម្រាប់បេក្ខជនឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតនិងសម្រាប់អ្នកមកចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរបស់ខ្លួនដែលខ្លួនពេញចិត្តគឺត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ។បញ្ជាក់ឲ្យដឹងផងដែរថាសម្រាប់អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចាស់ មិនតម្រូវឲ្យមានឯកសារ ឬលក្ខខណ្ឌដូចខាងលើនោះទេ៕ដោយឃិន គន្ធា