បានចំណាយថវិការកសាងក្លោងទ្វារវត្តអស់ទឹកប្រាក់ចំនួន22000 ដូល្លាបានចូលរួមរៀបចំកម្មវិធីបុណ្យ ឆ្លងក្លោងទ្វារវត្ត គុជសារ គុជសីហ៍ និង បុណ្យផ្កាមហាសាមគ្គី វត្ត សាលវន្តរង្សី (វត្តស្រយង់)

ព្រះវិហារ កាលពីថ្ងៃទី 12ខែធ្នូឆ្នាំ2022 វត្តស្រយង់ឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ
ក្រោមអធិបតី  ឯកឧត្តម ណុប វុធី អភិបាលរង ខេត្ត ព្រះវិហារព្រះសិរីរក្ខិតវង្ស តែម ម៉ាច ព្រះរាជាគណៈថ្នាក់កិត្តិយស និង ទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត ទេព វង្ស
លោក ឈុន សុផាន់ណា អនុប្រធាន មន្ទីរ ធម្មការ និង សាសនាខេត្ត ព្រះវិហារ
លោក ស្រី គឿម មេឃុំ ស្រយង់ និង មន្ត្រីរាជការ ក្នុង មូលដ្ឋាន ។ក្រោយពីមានការសំណេះសំណាល របស់ឯកឧត្តម ណុប វុធី ជាមួយបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ត និង លោកយាយលោកតា មកពីជិតឆ្ងាយរួចមក សមាគម សយក បានមូលមតិគ្នា ចូល បច្ច័យ ក្នុងបុណ្យផ្កាមហាសាមគ្គី ចំនួន ១២៥ ០០០ រៀល និង បានចែក សៀវភៅចំនួន ៦២០ក្បាល ប៊ិច ៥៥០ ដើម ដល់សិស្សានុសិស្ស ដែលបានមកពី សប្បុរសជននានា ។ បន្ទាប់មក ក្រុមការងារ គ្រួសារ សយក បានពិសារបាយ សាមគ្គី ជាមួយបងប្អូន មន្រ្តីរាជការ ដែលចូលរួមក្នុងកម្មវិធីដោយក្តីរីករាយ ។
ដោយសែមឡុំ