ក្រុមអាជីករទិញស្រូវនៅស្រុកមង្គលបុរីផ្ដល់ជូនគ្រឿងបរិភោគឧបភោគប្រមាណជា៧,០០០ដុល្លាសរអាដើម្បីការងារសប្បរសធម៏

បន្ទាយមានជ័យ៖រួមគ្នាដើម្បីការងារសង្គម និងការងារសប្បរសធម៏ គ្រឿងឧបភោគ បរិភោគនិងថវិការ សរុបប្រមាណជា៧,០០០ ដុល្លាសរអា (ប្រាំពីរពាន់ដុល្លាសរអា)ត្រូវបានក្រុមអាជីករទិញស្រូវនៅស្រុកមង្គលបុរី និងម្ចាស់រោងម៉ាស៊ីនកិនស្រូវដឹកនាំដោយលោកឧកញ៉ា អុឹង វណ្ណម៉ៅ ម្ចាស់ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក) ភូមិចំការតាដោក ឃុំឬស្សីក្រោក ផ្ដល់ជូនគ្រឿងបរិភោគ ឧបភោគ ដល់សមាគមន៍ចាស់ជរា នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៤ ធ្នូ២០២២។

ការផ្ដល់ជូននេះបែងចែកជាពីរទីតាំងទី១-នៅសាលាស្រុកមង្គលបុរី ផ្ដល់ជូនដល់សមាគមន៍ចាស់ជរា និងទី២-ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក) ភូមិចំការតាដោក ឃុំឬស្សីក្រោករួមចំណែកក្នុងការជួយជនរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ រួមទាំងទឹកជំនន់ ខ្យល់ព្យុះ ជាដើម។

បដិសណ្ឋាកិច្ចនិងទទួលនាសាលាស្រុកមានលោក រ័ត្ន ដាស៉ីណង អភិបាលស្រុកមង្គលបុរី លោកអភិបាលរងស្រុក និងមន្ត្រីចូលរួម។ អំណោយរួមមាន អង្ក ១,០០០ គីឡូក្រាម មី១០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៉ីវ និងទឹកសុទ្ធ នុងថវិការមួយចំនួន
៦៩ ម៉ឺនរៀល។

ក្នុងបរិវេនផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក)រៀបចំប្រគល់និងទទួលក្រោមវត្តមានលោក កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ ក្នុងនោះមាន អង្ករ ៩ តោន ត្រីខ៥កេសធំ មី៥០កេស ទឹកត្រីទឹកស៊ីអ៊ីវ៥០យួរ និងងវិការចំនួន ៣លាន ៨សែនរៀល។

លោកឧកញ៉ា អុឹង វណ្ណម៉ៅ ម្ចាស់ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក)មានប្រសាសន៍ថា៖ ដើម្បីចូលរួមការងារសប្បរសធម៏ ជួយដល់សង្គមជាតិរួមចំណែកជាមួយអាជ្ញាធម៏ដ្ឋាន លោកឧកញ៉ា រួមជាមួយអាជីវករក្នុងស្រុកមង្គលបុរី តែងគៀងគរនូវទ្រព្យធន់ គ្រឿងឧបភោគ បរិភោគ និងថវិការ ផ្ដល់ជូន ពលរដ្ឋរងគ្រោះធម្មជាតិ ផ្សេងៗ។

លោកឧកញ៉ា អុឹង វណ្ណម៉ៅ បន្តថាទោះជាការផ្ដល់ជូនមានចំនួនមិនច្រើន តែក៍អាចជួយរំលែក តម្រូវការបងប្អូនពលរដ្ឋទាន់ពេល ស្របពេលមានគ្រោះធម្មជាតិកើតឡើង។

លោក រ័ត្ន ដាស៉ីណង អភិបាលស្រុកមង្គលបុរី លោក កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ ក្នុងនាមសមាគមន៍ចាស់ជរា នៅស្រុកមង្គលបុរី និងគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ ថ្លែងអំណរគុណដល់ក្រុមអាជីករទិញស្រូវនៅស្រុកមង្គលបុរី និងម្ចាស់រោងម៉ាស៊ីនកិនស្រូវពិសេសលោកឧកញ៉ា អុឹង វណ្ណម៉ៅ ម្ចាស់ផ្សាធំថ្មីបូរីជ័យ២ (ផ្សាចំការតាដោក)ដែលតែជួយរួមចំណែកជួយជនមានជីវភាពមិនសមរម្យ ហើយសំណូមពរអោយអាជីវករគ្រប់ៗគ្នសបន្តប្រពៃណីចែករំលែក ដើម្បីអោយជីវភាពពលរដ្ឋកាន់តែល្អប្រសើរឡើង៕ដោយ៖ឃិន គន្ធា