រោងសិប្បកម្មអត់ច្បាប់ដ៏ធំសម្បើមមួយកន្លែងរបស់ឈ្មោះ រិទ្ធនៅជិតទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង សង្ស័យជាខ្សែស្រលាយយរបស់អស់់លោកមេព្រៃទេដឹងទើបមិនដែលធ្វើការចុះបង្រាប

ខេត្តឧត្តរមានជ័យ៖ រោងសិប្បកម្មអត់ច្បាប់ដ៏ធំសម្បើមមួយកន្លែងស្ថិតនៅចំណុច ភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលតាមច្រកក្លោងទ្វារវត្តទួលទ្រាស ចម្ងាយប្រហែល ១៥០ ម៉ែត្រពីក្លោងទ្វារ ហើយក៏នៅជិតទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងផងដែរនោះ បានធ្វើសកម្មភាពបើកធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ តែមិនដែលឃើញមានអស់់លោកមន្ត្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ សង្ស័យតែជាខ្សែស្រលាយរបស់មេព្រៃទាំងនោះក៏មិនដឹង ទើបបានជាអស់លោកមិនដែលចុះចាប់បង្ក្រាប។

ជាក់ស្តែងនៅថ្ងៃ សុក្រទី ១៦ខែ ធ្នូ ឆ្នាំ២០២២វេលាម៉ោង ១០ និង ៥៥ នាទីថ្ងៃ សារព័ត៌មានយើងបានចុះទៅថតផ្ដិតយករូបភាពនៅទីកន្លែងនោះផ្ទាល់ ឃើញមាន ម៉ាស៊ីនតាបជ្រៀកឈូស និងឈើតាប់ដុំតូចធំជាច្រើនម៉ែត្រគីប ឈើសន្លឹកមុខកាត់ធំៗជាច្រើនសន្លឹក មានជាងកំពុងធ្វើជាច្រើននាក់ លាន់ឮសម្លេងទ្រហឹងអឺងកងផ្អើលពេញភូមិ ស្ទើរតែបែកកណ្ដាស់ត្រចៀកអស់លោកមេព្រៃថែមទៀត តែបែរជាអស់់លោក មន្ត្រីជំនាញទាំងនោះធ្វើមិនដឹងមិនឮទៅវិញ។
ប្រជាពលរដ្ឋស្លូតត្រង់និងមហាជនជាច្រើន
សូមធ្វើការអំពាវនាវទៅដល់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្ដៅចំពោះអាជ្ញាធរមូលដ្ឋាន សមត្តកិច្ចនិងមន្ដ្រីជំនាញថ្នាក់ក្រោមឪវាទ ឲ្យធ្វើការចុះចាប់បង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃស្ដុកឈើអត់ច្បាប់ របស់មេឈ្មួញឈ្មោះ រិទ្ធ នេះផងទាន៕ដោយ៖ចាន់ ធី