កងការពារព្រំដែនគោកលេខ ៤០២ បន្តចាត់កម្លាំងសហការដើរល្បាតតាមខ្សែរបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ២១ខែ ធ្នូ ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០២ បានបន្តចាត់តាំងកម្លាំងសហការដើរល្បាតត្រួត ពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល៕ដោយ៖ ចាន់ ធី