ទិវាពិភពលោកប្រយុទ្ធប្រឆាំងនិងមេរោគអេដស៍ ១ ឆ្នូ ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ទិវាពិភពលោក១ធ្នូប្រយុទ្ធប្រឆាំងនិងជម្ងឺអេដស៍ ឯកឧត្ដមខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត កំលាំងអាវុធហត្ថ ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកកើតអេដស៍បានចូលរួម ទិវាប្រយុទ្ធប្រឆាំងនៃការរីករាលដាលមេរោគអេដស៍ ក្នុងទិវាពិភពលោក ១ ឆ្នូ ឆ្នាំ២០២២ នៅព្រឹក ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ក្នុងសួនមានជ័យ ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាបើតាមការប៉ាន់ប្រមាណរបស់មន្ទីរសុខាភិបាលខេត្តឲ្យដឹងថា នៅឆ្នាំ២០២២នេះមាន អ្នកផ្ទុកមេរោគអេដស៍និងអ្នកជម្ងឺអេដស៍ក្នុងខេត្តបន្ទាយមានជ័យ មានចំនួន៣.៩៨២នាក់ ជម្ងឺនេះកើតឡើងដោយសារ ស្ត្រីបម្រើសេវាកំសាន្ត ក្រុមបំលែងភេទ ក្រុមបុរស ស្រឡាញ់បុរស និង ស្រ្តីស្រឡាញ់និងស្ត្រី។ល។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា កន្លងមកដោយមានកិច្ចសហការគ្នាយ៉ាងសកម្មរវាងស្ថាប័នរដ្ឋ អង្ការជាតិ អន្តរជាតិ សា្ថប័នឯកជននានា មានយុទ្ធសាស្ត្របីយ៉ាង សំរាប់មានវិធានការការពារ ការព្យាបាល ថែទាំបន្តដល់អ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍គ្រប់គ្រងបានល្អធ្វើឲ្យជម្ងឺនេះចុះថយយ៉ាងខ្លាំងក្នុងខេត្តបន្ទាយមានជ័យនេះ ក្នុងពិភពលោកផងដែរ។
ឯកឧត្ដម អ៊ុំ រាត្រីបានឡើងអានសារលិខិតរបស់ សម្តេច តេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ក្នុងឪកាសទិវាពិភព លោក ប្រយុទ្ធប្រឆាំងនិងមង្ងឺអេដស៍ ១ ឆ្នូ ឆ្នាំ២០២២ ថាកន្លងមកថា សម្តេចបានឲ្យយុវជនស្ម័គ្រចិត្តចុះពង្រឹង អំពីសកម្មភាពផ្យព្វផ្សាយអប់រំលើកកំពស់ការយល់ដឹងពីបញ្ហាអេដស៍ដល់សហគមន៍ជនបទនិងជួយឧបត្ថម្ភគាំគាដល់អ្នកផ្ទុកមេរោគអេដស៍អ្នកជម្ងឺអេដស៍យ៉ាងសកម្ម។
ក្នុងនោះសម្តេចបានបញ្ជាក់ទៀតថាប្រជាពលរដ្ឋណាសង្ស័យថាខ្លួនប្រឈមនិងការឆ្លងរោគអេដស៍ប្រញាប់ទៅពិនិត្យឈាមនៅមណ្ឌលសុខភាពជាប្រញាប់ជាសវាងការចម្លងដល់អ្នកដទៃ ចំពោះស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យព្យាបាលឲ្យបាលទៀងទាត់ ។
ឯកឧត្ដម បានបញ្ជាក់ឲ្យដឹងបន្តទៀតថា បងប្អូនប្រជាពលរដ្ឋត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍ឲ្យបានជាដាច់ខាតពិសេសក្មួយៗយុវជន យុវនារី ត្រូវប្រុងប្រយ័ត្ននិងចងចាំ និងការពារគឺចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។
ក្នុងនោះសម្តេច សូមឲ្យអ្នកផ្ទុកមេរោគអេដស៍ទាំងអស់កុំមានការខ្មាសអៀន និងរើសអើងខ្លួនឯងហើយត្រូវប្រញាប់រួសរាន់ទទួលប្រឹក្សានិងការព្យាបាលឲ្យបានទាន់ពេលវេលា។តាមរយៈសារលិខិតនេះសម្តេចសង្ឃឹមថាបងប្អូនជនរួមជាតិយល់កាន់តែច្បាស់អំពីមេរោគអេដស៍ដល់សមាជិកគ្រួសារ បងប្អូន មិត្តភក្តិ និងសហគមន៍ឲ្យកាន់តែទូលំទូលាយថែមទៀតផងដែរ៕ដោយ៖ឃិន គន្ធា