ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៣

កំពង់ធំ ៖ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រប្រចាំឆ្នាំ២០២២ និងដាក់ចេញទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៣ ដែល នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។
លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា អនុប្រធាន នៃក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារយេនឌ័រឆ្នាំ២០២២ និងទិសដៅសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៣ ។
លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ បានផ្សព្វផ្សាយអំពីតួនាទីភារកិច្ចសំខាន់ៗមួយចំនួននៃការងារយេនឌ័រ តាមការណែនាំរបស់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងការណែនាំរបស់ថ្នាក់ដឹកនាំគណ:កម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារខេត្តកំពង់ធំ ដែលបានដាក់ចេញ ។
ឧត្តម សេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងនៃ បញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួល បន្ទុកការងារអប់រំចិត្តសាស្ត្រនិងការងារយេនឌ័រ បានណែនាំបន្ថែ អំពីតួនាទីភារកិច្ច ការងារយេនឌ័រ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាចូលរួមអនុវត្តឲ្យទទួលបានជោគជ័យ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ក្រុមការងារយេនឌ័រគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ពិសេសបងប្អូនយោធិននារីរបស់យើងគ្រប់រូបៗ បានចូលរួមយ៉ាងសកម្មក្នុងការងារបម្រើដល់សង្គមជាតិ នូវសកម្មភាពបម្រើ និងជួយដោះស្រាយនូវរាល់ការលំបាករបស់ប្រជាជន អតីតយុទ្ធជន យោធិននារីនៅក្នុងអង្គភាព និងក្រុមគ្រួសារកងទ័ពផងដែរ។

និងបានសំណូមពរដល់ថ្នាក់ដឹកនាំការងារយេនឌ័រទាំងអស់ ទាំងបុរសទាំងនារី ត្រូវរួមគ្នាវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍ក្នុងការអនុវត្តភារកិច្ចឆ្នាំ២០២២ កន្លងមក ដើម្បីរកវិធីសាស្ត្រអនុវត្តឲ្យបានជោគជ័យបន្ថែមទៀត តាមទិសដៅភារកិច្ច ដែលបានដាក់ចេញសម្រាប់អនុវត្តបន្ត ព្រមជាមួយនោះផងដែរ ត្រូវរួមសាមគ្គីភាព ឯកភាពគ្នាឲ្យបានល្អ ក្នុងការបំពេញតួនាទីភារកិច្ចថ្មីៗបន្ថែមទៀត ដែលថ្នាក់លើបានប្រគល់ជូន ឱ្យទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ៕ដោយ ប៊ុន រដ្ឋា