លោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់តំណាង ចុះសំណេះសំណាល សួរសុខទុក្ខ មន្រ្តីនគរបាលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នៅវេលាល្ងាច លោក ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចាត់ លោកវរសេនីយ៍ឯក រី ធារិទ្ធ អធិការនគរបាលស្រុកចុងកាល់ ដឹកនាំសហការី អញ្ជើញ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ​ តៀម ទាត់ នាយរងផ្នែកសេនាធិការ នៃអធិដ្ឋាននគរបាលស្រុកចុងកាល់ ក្រោយវះកាត់ជម្ងឺពោះវៀនខ្នែង បច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺ​ នៅមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។

ក្នុងឱកាសនោះផងដែរ លោកអធិការបានពាំនាំនូវមតិផ្តាំផ្ញើរសួរសុខទុក្ខ និង​នាំយកនូវថវិការបស់ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ចំនួន ៩០០,០០០ រៀល ផ្ដល់ជូនដើម្បីជួយសម្រួលដល់ការព្យាបាល និងបន្ទុកក្នុងគ្រួសារផងដែរ។ដោយ៖ ចាន់ ធី