ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ សំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ប្រធាន/អនុប្រធានសាខាគណបក្សប្រជាជនកម្ពុជា នៅឃុំឈូកចំនួនប្រមាណជាង១៥០នាក់

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាអនុប្រធានចល័តចុះជួយស្រុកប្រាសាទសំបូរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមការងារចុះជួយឃុំឈូក អញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៥០នាក់ ដែលបានអញ្ជើញមកពីភូមិអន្លង់ស្លែង ភូមិអន្លង់ខ្ទុំ ភូមិបឹងខ្វែក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម សាមិត្ត វីរ: ក្រុមការងារចុះជួយឃុំឈូកបានលើកឡើងពី បញ្ហាប្រឈមនានាជាច្រើនដែលបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងមូលដ្ឋានកំពុងតែជួបបញ្ហាពីគ្រោះធម្មជាតិទឹកជំនន់កន្លងមក។ ក្នុងនោះអ្វីដែលចង់ឱ្យបងប្អូនប្រជាពលរដ្ឋមានសុវត្ថិភាពក្នុងការធ្វើដំណើរគឺ ត្រូវតែជួសជុលនិងកសាងផ្លូវលំ ឲ្យបានទាន់ពេលវេលា និងងាយស្រួលសម្រាប់បងប្អូនធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាអនុប្រធានចល័តចុះជួយស្រុកប្រាសាទសំបូរ បានមានប្រសាសន៍ថា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំឈូក មានទំនុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជា គឺបណ្ដុះបណ្ដាល និងពង្រឹងពីតួនាទី/ភារកិច្ចដល់ប្រធាន/អនុប្រធានសាខាគណបក្សឲ្យបានរឹងមាំព្រមទាំងចុះសួរសុខទុក្ខដល់មូលដ្ឋានគ្រប់ពេលវេលា។

ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់នៅក្នុងសហគមន៍ ពិសេសគឺបងប្អូនប្រជាពលរដ្ឋមានការយោគយល់គ្នាទៅវិញទៅមកព្រមទាំងផ្ដល់ទំនុកចិត្តក្នុងការអភិវឌ្ឍភូមិឃុំឲ្យមានភាពរីកចម្រើនជឿនលឿន ពិសេសគឺចូលរួមយ៉ាងសកម្មជាមួយគណបក្សប្រជាជនកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា