ករណីឃាត់កម្មសំលាប់ប្រពន្ធរបស់ខ្លួនដោយសារតែភ្លើងប្រច័ណ្ឌ

ឧត្តរមានជ័យ៖(ព័តមានបឋម)សមត្ថិកិច្ចប្រទះរកឃើញសាកសពនារីម្នាក់មានអាយុវ័យប្រម៉ានជា២៣ឆ្នាំស្លាប់បាត់បង់ជីវិតនៅចំណុចភូមិរ៉ូតចំប៉ីសង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យករណីភ្លើងប្រច័ណ្ឌតាមការបញ្ជាក់ឲ្យដឹងពីសមត្ថិកិច្ចជាបឋម ករណីឃាតកម្មដែលកើតឡើងនៅចំណុចភូមិរ៉ូតចំប៉ីនេះបុរសជាប្តីឈ្មោះ ជានិរន្តរ៍ បានធ្វើការសម្លាប់ដោយអាករសម្លាប់នៅចំណុចព្រៃក្នុងភូមិរ៉ូតចំប៉ីដោយសារតែករណីភ្លើងប្រច័ណ្ឌកាលពីវេលាព្រឹកថ្ងៃទី២៣ ធ្នូរឆ្នាំ២០២២នេះ។
ពាក់ព័ន្ធទៅនឹងករណីឃាតកម្មអាករសម្លាប់ប្រពន្ធរបស់ខ្លួនខាងលើនេះដែរបើតាមការឲ្យដឹងពីប្រជាពលរដ្ខដែលបានស្គាល់មុខសញ្ញានារីរងគ្រោះឈ្មោះដុំស៊ីណេត ហៅទូង ភេទស្រីអាយុ២0ឆ្នាំ រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានមុខរបរជាបុគ្គលិកធ្វើការជាមួយចិនត្រូវបានបុរសជាប្តីធ្វើការសម្លាប់នៅចំណុចខាងលើនាព្រឹកថ្ងៃទី២៣ ខែធ្នូរ ឆ្នាំ២០២២នេះក្នុងព្រៃមួយកន្លែងខណៈបុរសជាប្តីបានដឹកប្រពន្ធទៅធ្វើការនោះ។
ភ្លាមៗនោះដែរបុរសជាប្តីត្រូវកម្លាំងសមត្ថិកិច្ចកំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនចាប់បានភ្លាមៗនៅចំណុចនោះផងដែរ។
គូសបញ្ជាក់ថាករណីរំលោភសម្លាប់តែងតែបានកើតឡើងជាញឹកញាប់ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ៕ដោយ៖ ចាន់ ធី