(កំពង់ធំ)÷ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ព្រមទាំងសហការី បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុច ចាប់ពី ចុងអូរ រហូតដល់រាំងឆ័ត ភូមិសាស្ត្រឃុំផាត់
សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ដឹកនាំកម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ទទួលបានលទ្ធផល គឺបង្ករសំណុំរឿងបានចំនួន០១ករណី បានរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងលើសក្រឡា និងប្រវែង រួមមាន របាំងសាច់អួន ចំនួន៤របាំង ប្រវែង១២០០ម៉ែត្រ ឡុកចំនួន០៨រឿង លប/លូចំនួន១៥មាត់ បង្គោលចំនួន៥៥០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១៥គីឡូក្រាមចូលទន្លេវិញ ។
គួរបញ្ជាក់ផងដែរថា កម្លាំងចម្រុះបានធ្វើការអប់រំដល់ប្រជានេសាទបានចំនួន០៤នាក់ដែលខុសលក្ខណៈច្បាប់ស្តីពីជលផល និងបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាល។ក្នុងនោះកម្លាំងជំនាញប្រើមធ្យោបាយដោយការណូត ចំនួន០៤គ្រឿង អស់ប្រេងចំនួន១២០លីត្រ ។