បងប្អូនគ្រិស្តបរិស័ទច្រើនកុះករចូលរួមកម្មវិធីបុណ្យណូអែល “គ្រីស្ទម៉ាស” Merry Christmas 2022 នាសួនមានជ័យ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ឯកឧត្តមឧកញ៉ាជា សៀភ័ក្ត្រ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ នារាត្រីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យណូអែលនៅទូទាំងខេត្តបន្ទាយមានជ័យ ។
ក៍មានការចូលរួមពី លោក លោកស្រីគ្រិស្តបរិស័ទ ប្រធានអង្គការសមាគម ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណវេទិកាខេត្តបន្ទាយមានជ័យ។
ក្នុងពិធីបុណ្យណូអែលនេះផងដែរក្រុមគ្រិស្តបរិស័ទក្នុងខេត្តបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ សរុបចំនួន១៤ឆ្នាំ មកហើយ។ ឯកឧត្ដម សៀ សុភ័ក្រ និងឯកឧត្តមអ៊ុំរាត្រី បានមានប្រសាសន៍សម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានចូលរួមជាមួយលោកគ្រូអ្នកគ្រូគង្វាល និងបងប្អូនគ្រីស្ទបរិស័ទ ដែលបានរៀបចំពិធីបុណ្យណូអែលរួមគ្នា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំត្រូវជាគ្រិស្តបរិស័ទទូទាំងពិភពលោក។
ឯកឧត្តមបានបន្ដថា បុណ្យណូអែល ជាបុណ្យមួយដែលគ្រិស្តបរិស័ទទូទាំងពិភពលោកតែងតែប្រារព្ធធ្វើឡើងដើម្បីអបអរសាទរចំពោះការប្រសូតមក ជាមនុស្សដើម្បីធ្វើជាកាដូ ក្នុងការជួយសង្គ្រោះមនុស្ស ដែលមានបាប។ ហើយនៅថ្ងៃនេះផងដែរ ឃើញមានការដូ ដូចជា ជាអង្ករសម្រាប់ប្រជាជនដែលមានភាពខ្វះខាតចំនួន ២០០គ្រួសារ។ ជាការពិតណាស់នេះគឺជាពិធីជួបជុំជាមួយបងប្អូនគ្រីស្ទបរិស័ទដែលមានជំនឿជឿជាក់លើព្រះយេស៊ូគ្រិស្ត រួបរួមគ្នាសាមគ្គីគ្នាឲ្យកាន់តែមានភាពស្និទ្ធស្នាលចុះសម្រុងនឹងគ្នារវាងក្រុមមួយនិងក្រុមមួយទៀត ។
ឯកឧត្តមអ៊ុំរាត្រី បានលើកឡើងផងដែរថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលត្រូវបានប្រជាពលរដ្ឋភាគច្រើនគោរពនិងប្រតិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់សេរីភាពខាងជំនឿនិងប្រតិបត្តិខាងផ្លូវសាសនានិងលក្ខខណ្ឌមិនប៉ះពាល់ ដល់ជំនឿឬសាសនាដទៃទៀត ។ចុងក្រោយគណៈអធិបតី បានប្រគល់អង្ករដល់ប្រជាពលរដ្ឋក្ដៅដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២០គីឡូក្រាម។ដោយ៖ឃិន គន្ធា