កម្លាំងចម្រុះបានចុះបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប នៅចំណុចចាប់ពីកន្លុកបាយក្អែក រហូតប៉ាលហាលភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ

(កំពង់ធំ)÷ នៅថ្ងៃអាទិត្យ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ព្រមទាំងសហការរី  បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប បានប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ និងហួសដែនកំណត់។

ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ព្រមទាំងសហការរី  បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុច ចាប់ពីកន្លុកបាយក្អែករហូតប៉ាលហាលភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបទទួលបានលទ្ធផលដូចខាងក្រោម÷ បង្ករសំណុំរឿងបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនចំនួន០៥របាំង ប្រវែង១៥០០ម៉ែត្រ ឡុកចំនួន១០គ្រឿង លប/លូចំនួន ២០មាត់ បង្គោលចំនួន៧៥០ដើម ចាក់លែងត្រីស្រស់ចំរុះ ចំនួន២០គីឡូក្រចូលទន្លេវិញ ។

គួរបញ្ជាក់ផងដែរថា ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ បានធ្វើការអប់រំដល់ប្រជានេសាទបានចំនួន០៧នាក់ ដែលខុសលក្ខណៈច្បាប់ស្តីពីជលផល និង បទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាល។ ចំពោះការប្រើមធ្យោបាយការណូតចំនួន០៤គ្រឿង  អស់ប្រេងចំនួន ១២០លីត្រ ។