គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​១​នាក់ របួសធ្ងន់​៥​នាក់ និង របួសស្រាល​៥​នាក់

0

ព្រះវិហារ៖ ​កាលពី​រសៀល​ថ្ងៃទី ០៩ ខែ កុ​ម្ភះ ឆ្នាំ ២០១៤ នៅវេលា​ម៉ោង ៤០០ នាទី នៅ​ទល់មុខ​វត្ត​បាក់​កាំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​សរ​មួយគ្រឿង ពាក់​ស្លាក​លេខ <!–more–.

ភ្នំពេញ 2U 4498 ចេញដំណើរ​ពី​ភ្នំពេញ ទៅ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ផ្ទុក​មនុស្ស​ចំនួន ១១​នាក់ ។ ​តាម​ការបំភ្លឺ​ពីសា​ក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​ឱ្យដឹងថា រថយន្ត​កំពុងធ្វើដំណើ​រ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ មកដល់​ចំណុចកើតហេតុ បាន​វគ្គ​អើរ និង​កុមារ​ជិះ​កង់​ចេញពីផ្ទះ ពេលនោះ​រថយន្ត កំពុងធ្វើដំណើរ​បោះពួយ​យ៉ាង​លឿន​ហើយ ក៏​បួង​ចង្កូត​ចេញពី​កុមារ​នៅខាងមុខ​ក៏​បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជាច្រើន​ត្រលប់ មនុស្ស​នៅក្នុង​រថយន្ត​ទាំង ១១​នាក់ បាន​ស្លាប់​ម្នាក់​ភ្លាមៗ ដែលជា​អ្នកបើកបរ​រថយន្ត អ្នករងរបួស​ធ្ងន់​៥​នាក់ និង​ស្រាល​៥​នាក់ រីឯ​អ្នករងរបួស​ទាំង​ធ្ងន់​ទាំង​ស្រាល​១០​នាក់​ត្រូវបាន​បញ្ជូន​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​។​ ​ ​

ចំណែក​រថយន្ត​ត្រូវបាន​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ត្បែងមានជ័យ​ដើម្បី​ទុក​ដោះស្រាយ តាម​និតិ​វិធី ជាមួយគ្នានេះដែរ ក៏​សួ​ម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​អ្នកធ្វើ​ចរាចរណ៍​តាមផ្លូវ​ទាំងអស់​សូមមេត្តា​គោរព​ច្បាប់​ចរាចរណ៍ ការគោរព​ច្បាប់​ចរាចរណ៍​គឺជា​ការ​គោ​ពរ​នូវ​ជីវិត​ខ្លូន​ឯង និង ជីវិត​អ្នកដទៃ​ផងដែរ ។​ ​

ដោយ  ឈឿង ចាន់