ក្រុងកោះរ៉ុង ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូន ទេស ចរណ៍ជលយានខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះបាន បញ្ជូនអូប័រពេទ្យល្បឿន លឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីផ្ទៃពោះមួយរូប ដែលមានអាការៈធ្លាក់ឈាម ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីមានផ្ទៃពោះខាងលើមានឈ្មោះ ជួ បុផ្ផា អាយុ២២ឆ្នាំ មានផ្ទៃពោះ ៣ខែ មានប្តីឈ្មោះ កង ធារ៉ា អាយុ២៤ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិកោះរ៉ុងសន្លឹម(សារ៉ាសាន់បេ) សង្កាត់ កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីមានផ្ទៃពោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់លោក ឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបសគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕
(ដោយនាគសមុទ្រ)