ប៉ូលិសក្របួចក្រុមចោរ៣នាក់ ដែលជំនាញគាស់ទ្វារលួចទ្រព្យសម្បត្តិ

0

ខេត្តបាត់ដំបង ÷ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ និង២នាក់ទៀតកំពុងគេចខ្លួន ក្រោយពីបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរួចមក។

ដោយអនុវត្ត​តាម​ការណែនាំ​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​ មាន​ការ​ឯកភាពពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង រួចមក​ នៅ​ថ្ងៃទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៦:២០​ នាទី​ ​​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដែល​ដឹកនាំ​ដោយ​ លោក​ វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​​ ចុះ​ប្រតិបត្តិការ​ ទៅកាន់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដើម្បីបង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ )​ ១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ១​ នាក់​ ឈ្មោះ​ មឿន​ ចាន់​ថន​ ភេទប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួល​តាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​​ ។
ក្រោយ​ពី​បាន​ធ្វេីការ​សាកសួរ​រួច​កម្លាំង​សមត្ថកិច្ចបាន​ធ្វេីការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​ ១​ ខែ​ មករា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១១:៤០​ នាទី​ ទើប​ កម្លាំង​បាន​ធ្វេីការ​ឃាត់ខ្លួន​ ជនសង្ស័យ​ បន្ថែម​ ចំនួន​ ២​ នាក់​ទៀត​ ១.​ ឈ្មោះ​ ភិន​ ថា​វី​ ភេទប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ និង ២.ឈ្មោះ​ តូច​ សុភាសិត​ ហៅ​ ពៅ​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ មានទីលំនៅ​ ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ។
គួរបញ្ជាក់ថា កាល​ពី​ថ្ងៃទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ០០:០២​ នាទី​ រំលងអាធ្រាត្រ នៅ​ចំណុច​ភូមិ​ដង្កោទាប​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលើ​ រួម​ជាមួយ​បក្សពួក​ ចំនួន​ ០២​ នាក់​ ទៀត​ ដែល​កំពុង​រត់គេចខ្លួន​ បាន​ធ្វេី​សកម្មភាព​ ផ្លោះ​របង​ចូល​គាស់​ផ្ទះ​ លួច​យក​ទ្រព្យសម្បត្តិ​របស់​ ជនរងគ្រោះ​ឈ្មោះ​ ឆេង​ គឹមលាង​ ភេទស្រី​ អាយុ​ ៤៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។
​សម្ភារៈ​បាត់​បង់​រួម​មាន​ ៖​ ទ្វារឈេី​ ចំនួន​ ០៥​ សន្លឹក​
គ្រែ​ ឈេី​ ចំនួន​ ០១​ ឈេី​ធ្នង់​ ចំនួន​ ០៨​ ដុំ ទ្វារដែក​ ចំនួន​ ០៤​ ផ្ទាំង ទ្រុង​ដែក​ ចំនួន​ ០១​  ជេីង​ម៉ាស៊ីន​ដេរ​ ចំនួន​ ០១​
និង គម្រប​ម៉ាស៊ីន​ ត្រាក់ទ័រ​ ចំនួន ០១​ សន្លឹក ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួន រួមមាន​ ៖ ទ្វារ​ឈេី​ ចំនួន ០៥​ សន្លឹក ក្តារឈេី​ ចំនួន​ ០២​ សន្លឹក ឈេី​ គ្រែ​ប្រអប់​ ចំនួន​ ០២​ សន្លឹក​​ ឈេី​ ធ្នង់ ចំនួន ០៤​ដុំ​ និង ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ស៊ូស៊ូគី​ វីវ៉ា​ ពណ៌​ ក្រហម​ ស៊េរីចាស់​ ០១​ គ្រឿង​ (​ គ្មាន​ស្លាកលេខ​ )​ ដែលពួកគេជិះធ្វើសកម្មភាព ។ ដោយបច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ និងចាត់ការ​បន្ត​តាម​នីតិវិធី​ ៕ អត្ថបទ : ព្រាប.ស