ខ្នងផ្ទះទី២៣៧ ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីស្រុក ស្ទោងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន

0

កំពង់ធំ ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរដែនដី អញ្ជើញប្រគល់ខ្នងផ្ទះទី២៣៧ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិប្រឡាយ ឃុំ ប្រឡាយ ស្រុក ស្ទោង ខេត្ត កំពង់ធំ នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ។
លោកស្រី ឈិន ទី អាយុ៥៥ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៤នាក់ ជាភរិយាសពលោកពលបាលឯក អាំង វៀន អតីតយុទ្ធជនពលី ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៥ នៅអង្គភាពវរសេនាតូចលេខ៦ យោធាខេត្តកំពង់ធំ ពលីជីវិតនៅឆ្នាំ១៩៩១ នៅសមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ មានជីវភាពលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះថ្មី ថ្ងៃនេះត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ សាងសង់ផ្ទះជូនសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ ក្រុមគ្រួសារអតីតយុទ្ធជន និង ប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤និងដូសទី៥ នៅតាមមណ្ឌលសុខភាព តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។Ko
ពិធីប្រគល់ផ្ទះថ្មីនេះ បាននាំយកអំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភបន្ថែមអង្ករចំនួន ៥០គីឡូក្រាម មី២កេស ទឹកត្រី១យួរ ត្រីខកំប៉ុង១យួរនិងសម្ភារៈសម្រាប់ បប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកា មួយចំនួនផងដែរ ។
លោកស្រី ឈិន ទី គ្រួសារអតីតយុទ្ធជនពលី បានអគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និង បានប្តេជ្ញា ចិត្ត បន្ត គាំទ្រ សម្តេច តេជោ ហ៊ុន សែន លុះ អវសាន្តជីវិត ៕
ដោយ ប៊ុន រដ្ឋា