ប្អូនថ្លៃបាញ់សំលាប់បងថ្លៃស្លាប់ក្មុងថ្លុកឈាមដោយសាររឿងទំនាស់សំដី

0

(កំពង់ធំ)÷ យោងតាមរបាយការណ៍របស់អធិការស្រុកស្ទោងស្ដីពីករណីឃាតកម្ម(បាញ់និងកាំភ្លើងកែឆ្នៃ)កាលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ម៉ោង១៩:៣០ នាទី នៅភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានសរសេរថា ជនរងគ្រោះឈ្មោះ ម៉ៅ មាន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ កំព្រាល ឃុំ ប្រឡាយ ស្រុកស្ទោង មានរបួស៣កន្លែង លើទ្រូងខាងស្ដាំមួយកន្លែង និង បែកលើថ្ងាសចំនួន០២កន្លែង ។ ជនសង្ស័យ ឈ្មោះ ជន សេង ហ៊ាង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង ត្រូវឃាត់ខ្លួនភ្លាមៗក្រោយកើតហេតុ។

តាមការបញ្ជាក់របស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ប្រើហឹង្សាវាយប្រពន្ធកូន ហើយប្រពន្ធនិងកូនបានរត់ចេញពីផ្ទះ ធ្វើអោយ ជនសង្ស័យខឹង និង តាមរករហូតដល់ផ្ទះ ជនរងគ្រោះដែលជាបងថ្លៃ ពេលនោះក៏ទាស់ពាក្យសំដីនិងគ្នា និងបានវាយតប់គ្នាទៅវិញទៅមក ពេលនោះជនសង្ស័យបាននិយាយថាឯងតែប៉ុណ្ណេះដឹងថាមិនរស់ទេ ថាហើយជនសង្ស័យ ក៏ជិះម៉ូតូចេញទៅផ្ទះខ្លួនមួយសន្ទុះជនសង្ស័យបានត្រឡប់មកម្ដងទៀតនិងបានវាយតប់គ្នាជាមួយជនរងគ្រោះម្តងទៀត ពេលនោះជនសង្ស័យ បាន ទាញកាំភ្លើងកែឆ្នៃបាញ់សំដៅមកជនរងគ្រោះចំទ្រូងខាងស្ដាំមួយគ្រាប់បណ្តាលអោយរបួសធ្ងន់ហើយបានស្លាប់នៅមន្ទីរពេទ្យបង្អែកស្ទោង។

លោក យ៉ងសំ អធិការស្រុកស្ទោងបានឲ្យដឹងថាជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកស្ទោងនិងត្រៀមបញ្ជូនទៅស្នងការខេត្តកំពង់ធំរសៀលថ្ងៃនេះ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។