ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែង អំណរគុណលោកគ្រូ អ្នកគ្រូដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនសិស្សទទួលបានលទ្ធផលល្អ

0

ខេត្តព្រះសីហនុ៖ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះ ជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នា រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣បាន អញ្ជើញពីធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និង សិស្សប្រឡងជាប់ សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ធ្នូ ឆ្នាំ២០២២ ។ដោយកម្មវិធី នេះបានរៀបចំឡើង នៅមជ្ឍ មណ្ឌលមង្គលសេដ្ឋាច័ន្ទស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៏កោតសសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសិក្សា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈ គ្រប់ គ្រង វិទ្យាល័យគ្រឹះស្ថានសាធារណៈនិងឯកជនដែលបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៥ ធ្នូ ២០២២ ។ក្នុងនោះ បេក្ខជនដែលបានដាក់ពាក្យប្រឡង សរុប ចំនួន១.៧១៤នាក់ ស្រី ៩១០នាក់និងបានប្រឡងជាប់ចំនួន ១.៣៦៤ នាក់ ស្មើនឹង ៨០,៥២% ស្រី ៧៥៩នាក់ ស្មើនឹង ៨៤,១៥% ។ បេក្ខជនជាប់និទ្ទេសA ២១នាក់ ស្រី ១៣នាក់ . និទ្ទេសB ១១៦នាក់ ស្រី៧៧ នាក់ .និទ្ទេសC ៣២៥នាក់ ស្រី ១៨៤នាក់.និទ្ទេសD ៤៩៦នាក់ស្រី២៧៥នាក់.និទ្ទេសE ៤០៦នាក់ស្រី២១០ នាក់ .លទ្ធផលនេះ បើធៀបនឹងឆ្នាំសិក្សា ២០២០‑២០២១ កើនឡើងចំនួន ៤,៨៥% ស្រីកើនឡើង ៥,១៤% និទ្ទេស A កើន ១នាក់។ តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្នុងនាមឯកឧត្តម ផ្ទាល់សូម ចូលរួមអបអរដល់សិស្សនិទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៥ធ្នូ ២០២២ ផងដែរ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ខេត្តព្រះ សីហនុក្នុងឱកាសចែករង្វាន់ជូនសិស្សនិទ្ទេសស A ២១នាក់ ម្នាក់ម៉ូតូ SUZUKI  Lete ១គ្រឿង ថវិកា ១លានរៀល និងប័ណ្ណសរសើរមួយ និទ្ទេស B ១១៦នាក់ ទទួលបានថវិកា ៥០ម៉ឺនរៀល និទ្ទេស C ៣២៥នាក់ ថវិកា ៣០ម៉ឺន រៀល និទ្ទេស D ៤៩៦នាក់ ថវិកា ២០ម៉ឺនរៀល និងនិទ្ទេស E ៤០៦នាក់ ថវិកា ១០ម៉ឺនរៀល។ក្នុងនោះ ឯកឧត្តម បាន ថ្លែងអំណរគុណលោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាតបង្រៀន សិស្សទទួលបានលទ្ធផល ល្អ ពិសេសខេត្តព្រះសីហនុ រងវិបត្តិកូវីដ-១៩ ក៏ប៉ុន្តែលោកគ្រូ អ្នកគ្រូនៅតែបន្តការ បណ្តុះ បណ្តាលសិស្សតាម រយៈ អនឡាញ និងការបង្រៀនជាក្រុមធ្វើឱ្យលទ្ធផលប្រឡងទទួលបាននិទ្ទេស A ចំនួន ២១នាក់។

ឯកឧត្តម សាយ សំអាល់ បន្តថា៖សម័យតេជោសន្ដិភាពនេះ ជាឱកាសមាសសម្រាប់យើង និងក្រុមគ្រួ សារយើង ទន្ទឹមនោះសិស្សានុសិស្សក្នុងខេត្តព្រះសីហនុត្រូវខិតខំពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុក ដាក់រៀនសូត្រនៅសាលារៀន និងបំណិនជីវិត ពិសេសការអប់រំ STEM ដើម្បីឆ្លើយតបនឹងគោល នយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានី ភ្នំពេញដែល មានផ្លូវ ទឹក ភ្លើង កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ផ្លូវដែក និងផ្លូវល្បឿន លឿន៕

(ដោយនាគសមុទ្រ)