ក្រុមហ៊ុនហេងហាក់ម៉ុងរងការចោទ ប្រកាន់ថាឈូសឆាយលើដីប្រជា ពលរដ្ឋចំនួន៣៥គ្រួសារ

0

ខេត្តកំពត.ប្រជាពលរដ្ឋរស់ នៅភូមិព្រែកត្នោតសង្កាត់ប្រែត្នោត ក្រុងបូកគោ បាននាំគ្នានិយាយរិះគន់ ទៅលើក្រុមហ៊ុ ន ហេងហាក់ម៉ុង បានសុំសិទ្ធិវិនិ យោគ និងយករឿងចក្រ មកឈូសឆាយ នៅលើដីរបស់ពួកគាត់ដែលកំពុងតែអាស្រ័យផល។

លោកស្រី ងិន ផលរត្ន័ អភិបាល ក្រុងបូកគោ មិនបានបកស្រាយប្រាប់អ្នកយកព័ត៌មានទេ ពាក់ព័ន្ធ រឿងប្រជាពលរដ្ឋ ចោទប្រកាន់ក្រុម ហ៊ុនហាក់ម៉ុង សុំស្ដាប់វិនិយោគ នៅលើដី អាស្រ័យផល របស់ពួកគាត់ ព្រោះលោកស្រី អភិបាលក្រុង កំពុង តែជួបរវល់ប្រជុំ។

ចំណែកប្រធានក្រុមហ៊ុនហាក់ម៉ុងសាព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេដោយសារមិនស្គាល់លេខ ទូរសព្ទ។

ប្រធានមន្ទីរ បរិស្ថានខេត្តកំពត លោ ក អេង ប៉ូឡូ បានប្រាប់ឲ្យដឹងថាពា ក់ព័ន្ធនិងការងារនេះ ប្រមុខ រាជរដ្ឋា ភិបាល ចង្អុលបង្ហាញឲ្យ ក្រសួង បរិស្ថាន ជាអ្នកធ្វើការពិនិត្យ ហើយកិច្ចការងារនេះ ក្រសួងបរិស្ថានបានចុះពិនិត្យ ឯកភាពឲ្យមានការ ធ្វើការវិនិយោគអភិវឌ្ឍន៍ សហគមន៍ ធម្ម ជាតិ ខ្នាតតូចក្រោមដប់ហិតតា។

អញ្ចឹងកិច្ចការងារនេះ អ្វីដែលទីតាំ ងរបស់គាត់ ដែលមាន ឯកសារនេះ ហើយការធ្វើនេះ មិនឱ្យលើសពីផ្ទៃ ដី រៀបចំហេដ្ឋារចនាសម្ព័ន្ធ មិនអោយលើសពី ៣០% នៃផ្ទៃដីដែលបានទទួលក្នុងគម្រោងក្នុងនីមួយៗហើយរាល់ការ រាល់ការវិនិយោគទាំ ងអស់ត្រូវមាន ម៉ាស្ទ័រផ្លេន មានន័យ ថាផែនការ មេឲ្យបានច្បាស់លាស់ហើយមាន ការឯកភាព ពីអាជ្ញាធរដែនដី និងក្រសួងជំនាញ ហើយពេលដែលទទួលបាន ការឯកភាពហើយ ពេលចុះអនុវត្ត ត្រូវតែមាន ការចូលរួម ពីសំណាក់អាជ្ញាធរ ដែន ដីដូចមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការ អភិវឌ្ឍន៍ ទៅលើផែនការមេទាំងអ ស់នេះ អញ្ចឹងលិខិតត្រូវ បានចង្អុ លបង្ហាញ យ៉ាងច្បាស់ ពាក់ព័ន្ធនិងជាមួយប្រជាពលរដ្ឋ ដែលគាត់បានលើក ដូចបងអ្នកសារព័ត៌មានបាន ដឹងហើយ ទីណាក៏ដោយគាត់ធ្លាប់ តែចង្អុលបង្ហាញ ជាដីកសិកម្មនិងជាដីអាស្រ័យផល ជាយូរឆ្នាំរបស់គាត់ ដូច្នេះនិយមន័យទាំងអ ស់នេះ មិនមានការអីលំបាកទេ ពាក្យថាអាស្រ័យផល គឺយើងទៅបេះផល ឬទៅទទួលផល ជាយូរឆ្នាំទៅទៀត តើអញ្ចឹងនៅតំបន់ទាំងអ ស់នេះ តើអ្នកទាំងអស់គ្នា ដឹងថាប្រទេសខ្មែរ មានសង្គ្រាមនៅពេលណា តើមានអ្វីទៅដល់លើភ្នំ ទាំង អស់ហ្នឹង អ ញ្ចឹងងាយ អញ្ចឹងងាយ ស្រួលណា ស់ ក្នុងការពិនិត្យ តែយើងមិនបានបកស្រាយ  ថាអ្នក ណាបែប ណានោះទេ តែទិដ្ឋភាព ជារួមយើងមានរូបភាព ពីអាកាសសម្រាប់ទុកមើល និង ឯកសារបទ ដ្ឋានគតិយុត្តិ ។

ចំណែកឯកឧត្តម បណ្ឌិត ម៉ៅធនិនអភិបាល ខេត្តកំពត សារព័ត៌មានយើងមិនអាច សុំការបំភ្លឺបានទេ  ដោយសារទូរស័ព្ទ របស់គាត់ខលចូលហើយ ពុំមានអ្នកលើក។

ទោះបីជាមានការ បកស្រាយពីលោ ក ប្រធានមន្ទីរ បរិស្ថាន យ៉ាងណាក្តីនោះ ប្រជាពលរដ្ឋទាំង៣៤ គ្រួសារ នៅតែបន្តការការរិះគន់ និងអំពាវនាវ ឱ្យប្រមុខរាជរដ្ឋាភិបាល ជួយរកយុត្តិ ធម៌ជូនពួកគាត់ផង ដោយសារតែក្រុមហ៊ុន ហេងហាក់ម៉ុង មកសុំច្បា ប់ វិនិយោគ នៅលើដីរបស់ពួកគា ត់ កំពុងតែអាស្រ័យផល។