សមត្ថកិច្ចខេត្តកំពង់ធំ បានចុះចាប់រថយន្ត Lexus 470 មួយគ្រឿង ផ្ទុកឈើជ្រុងជិត ២០ដុំ

0

ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើស្រុកប្រាសាទសំបូរ បានចុះចាប់រថយន្ត Lexus 470 មួយគ្រឿង ដឹកជញ្ជូនឈើ ១៦ដុំ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ តាអោក ឃុំ ឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សេចក្តីរាយការបានឲ្យដឹងថា រថយន្តដែលកម្លាំងសមត្ថកិច្ចចាប់បាននោះ ម៉ាក Lexus 470 ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2L-4651 បានដឹកឈើជ្រុង ប្រភេទលេខ ១ ឈើត្រសេក ចំនួន ១៦ ដុំ ចំណែក ម្ចាស់រថយន្តដឹកឈើនេះ បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។

នៅក្រោយការបង្ក្រាប បានរថយន្តនិងវត្ថុតាងឈើទាំង ១៦ដុំ ត្រូវបានមន្ត្រីជំនាញនាំយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរ ដើម្បីចងក្រងឯកសារ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ឡុង សំបូរ